RMA Cambodia ចែក​អំណោយ​ពលរដ្ឋ ២០០ គ្រួសារ​ក្នុង​ខេត្ត​ឧត្តរមានជ័យ

  • 2016-12-09 08:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ម្សិលមិញ ក្រុមហ៊ុន RMA Cambodia បាន​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ ២០០ គ្រួសារ​នៅ​ក្រុង សំរោង ខេត្ត​ឧត្តរមានជ័យ នា​ព្រឹត្តិការណ៍ Ford Adventure 2016 ឆ្ពោះ​ទៅ​ខេត្ត​បុរីរាម​ប្រទេស​ថៃ។

អំណោយ​ដែល​ក្រុមហ៊ុន RMA បាន​ចែក​ជូន​ពលរដ្ឋ​ទាំង ២០០ គ្រួសារ​នោះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន មុង ភួយ សារុង ទឹកត្រី​កន្លះ​ឡូ អង្ករ ២០គីឡូក្រាម និង​មី ១កេះ។

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន អ.អិម.អេ ខេមបូឌា បាន​ថ្លែង​ក្នុង​ឱកាស​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រុង​សំរោង ដូច្នេះ​ថា ក្រៅ​ពី​ការ​ធ្វើ​ជំនួញ​យ៉ាង​ជោគជ័យ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ក៏​បាន​រួម​ចំណែក​ត្រឡប់​ទៅ​វិញ​ជួយ​ដល់​សង្គម​ជាតិ​រៀងរាល់​ឆ្នាំ។ កន្លង​មក​ក្រុមហ៊ុន បាន​ជួយ​សាងសង់​សាលារៀន បណ្ណាល័យ ផ្ដល់​ថវិកា​មួយ​ចំនួន​សម្រាប់​ការ​ថែទាំ​ប្រាសាទ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​តាម​តំបន់​នានា​ទូទាំង​ប្រទេស។

លោក បន្ថែម​ថា RMA Cambodia ក៏​បាន​ដើរ​តួ​មួយ​ផ្នែក​ក្នុង​ការ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។ បច្ចុប្បន្ន​បុគ្គលិក​កំពុង​បម្រើការ​នៅ​ក្រុមហ៊ុន​សរុប​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង ២ពាន់​នាក់ ក្នុង​នោះ​មាន​ជនបរទេស​តែ ៨នាក់​ប៉ុណ្ណោះ។

អ អិម អេ ខេមបូឌា បាន​រៀបចំ​ដំណើរ​កម្សាន្ត Ford Adventure 2016 រយៈពេល​ ៤ថ្ងៃ ពី​ថ្ងៃ​ទី ០៨ ដល់ ១១ ធ្នូ ឆ្នាំ ២០១៦ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៤០០នាក់​និង​រថយន្ត Ford ៨០គ្រឿង។ អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃភ្នំ​នៅ​តាម​ដង​ផ្លូវ ក្នុង​ទឹកដី​ខេត្ត​ឧត្តរមានជ័យ រួម​នឹង​បទពិសោធន៍ បោះ​ជុំរុំ​ដ៏​អស្ចារ្យ​នៅ​លើ​វាលស្មៅ​យ៉ាង​ស្រស់​ត្រកាល នៃ​ខេត្ត​បុរីរាម​ ប្រទេស​ថៃ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី