អ្នក​ដឹកនាំ​រឿង“Jailbreak"ទម្លាយ​​ខ្ទង់ចំណាយរាប់​ម៉ឺន​ដុល្លារ​ពី ​ម៉ាឡេស៊ី

  • 2016-12-09 08:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដំណើរ​ការ​ថត​ភាពយន្ត​វាយ​ប្រហារ​ខ្នាត​ធំ​​ទី​២​របស់​ផលិតកម្ម​ "កងចក្រ​ភីកឈ័រ" “Jailbreak”​រយៈ​ពេល​ប្រមាណ​ជាង​២​ឆ្នាំ​ រួច​មក​នេះ​ អ្នក​ដឹកនាំ​រឿង​ Jimmy Henderson បានបង្ហើបពី​ខ្ទង់ចំណាយអស់​​ជាង ៣០ម៉ឺនដុល្លារ និង​លើក​យក​សកម្មភាព​ខ្លះៗ​នៃ​ដំណើរ​ការ​កាត់​ត​បច្ចេកទេស​​រឿង​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

លោកJimmy Henderson បន្ត​ទៀត​ថា​​ការ​ចំណាយ​ពេល​​​ដល់​ទៅ​២​ឆ្នាំ​ ក្រុម​ការងារ​លោក​មាន​ការសម្រិតសម្រាំង​ខ្ពស់​ជា​ទី​បំផុត​ ​ដើម្បី​ផលិត​ភាពយន្ត​​ខាង​លើ​នេះ​ គឺ​ដើម្បី​លើក​​​មុខ​មាត់​ប្រទេស​​ជាតិ​ ក៏ដូចជា​ទទួល​បាន​គុណភាព​ភាពយន្ត​ល្អ​ និង​មាន​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ "រឿង​នេះ​មាន​តួ Stunt ជិត១០០នាក់មាន​តួល្បីដូចជា Jean-Paul Ly សេលីន ត្រាន សំ ថារ័ត្ន ជាដើម"។ Jimmy Henderson បន្ថែម។

មកទស្សនា​ការ​បញ្ចេញ​មតិពី​អ្នក​ដឹកនាំ​ ក៏​ដូចជា​អ្នក​ផលិត រឿង"Jailbreak" ក្នុង​វីដេអូខាង​ក្រោម៖

​ជាមួយ​គ្នា​នេះ​តំណាង​ផលិតកម្ម "កងចក្រ​ ​ភីកឈ័រ" បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សន្និសីទ​កាសែតថា៖ " រឿង​នេះ​យើង​រំពឹង​ថា​វា​ជោគជ័យ​ច្រើន​ជាង​រឿង​ទី​១ ព្រោះ​រឿង​ថ្មី​នេះ​យើង​មាន​អ្វី​ Surprise​ ដល់​អ្នក​គាំទ្រ​ច្រើន​ទាំង​សាច់​រឿង​​និង​តួ​សម្ដែង​ ហើយ​ជា​ពិសេស​រឿង​នេះ​ក៏​ត្រូវ​យក​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផ្សេងៗ​ដែរ"។ លោក​បន្ត​ថា អ្វី​ដែល​រឹត​តែ​អស្ចារ្យ​សម្រាប់​រឿង “Jailbreak” នេះ​គឺ​ខាង​ផលិតករ​បាន​សម្រេច​ចិត្ត​សាងសង់​គុក​ចំនួន​បី​ជាន់​ដើម្បី​ឲ្យ​ស៊ី​និង​សាច់​រឿង​ក៏​ដូច​ជា​មាន​ភាព​​ជាក់​ស្ដែង​ទៅ​និង​សាច់​រឿង “Jailbreak” នេះ​តែ​ម្ដង។

ភាពយន្ត​បែប​វាយ​ប្រហារ​ខាង​លើគ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​គ្រប់​​រោង​ភាពយន្ត​ថ្ងៃ​ ៣១​មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕

អត្ថបទ៖ ថា ម៉ាលីដា