ស្មាតហ្វូន​ ​Nokia​ ​ដំបូង​ចេញ​ឆ្នាំ​ ​២០១៧​ ​តម្លៃ​តែ​ ​១៥០​ ​ដុល្លារ

  • 2016-12-12 01:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​សន្និដ្ឋាន​លើ​របាយការណ៍​ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ហ្វាំងឡង់​ ​ស្មាតហ្វូន​ម៉ូដែល​ដំបូង​ដែល​ ​Nokia​ ​នឹង​បញ្ចេញ​ដើម​ឆ្នាំ​ ​២០១៧​ ​អាច​មាន​តម្លៃ​ ​១៥០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)។

Nokia D1C

ជា​មួយ​តម្លៃ​នេះ​អ្នក​វិភាគ​អន្តរជាតិ​អះអាង​ថា​ ​គឺ​អាច​ឲ្យ​ ​Nokia​ ​មាន​ឱកាស​គ្រប់គ្រង​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​បាន​យ៉ាង​ងាយ​ស្រួល និង​​ឆាប់​រហ័ស។

ចំពោះ​ស្មាតហ្វូន​ដែល​ ​Nokia​ ​នឹង​បញ្ចេញ​ដំបូង​នោះ​អាច​ជា​ម៉ូដែល​ ​D1C​ ​ហើយ​មាន​បែក​ចែក​ជា​ពីរ​ ​គឺ​ម៉ូដែល​ ​RAM​ ​3GB​ ​អេក្រង់​ទំហំ​ ៥,៥​ ​អ៊ីញ​ ​បញ្ចេញ​រូប​ក្នុង​កម្រិត​ ​1080p​ ​តម្លៃ​ ​២០០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)​ ​និង​ម៉ូដែល​ ​RAM​ ​2GB​ ​អេក្រង់​ ​៥​ ​អ៊ីញ​ ​បញ្ចេញ​រូប​ក្នុង​កម្រិត​ ​1080p​ ​តម្លៃ​ ​១៥០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ