បើ​ម្ដាយ​គ្មាន​ទឹកដោះ គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​​​បន្ថែម​ជីវជាតិ​បំប៉ន​ដល់​កូន​ឱ្យ​បាន​គ្រប់គ្រាន់​?

  • 2016-12-12 07:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​អះអាង​ថា ទឹកដោះ​ម្ដាយ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដ៏​ច្រើន​លើស​លប់​ដែល​កូន​មិន​អាច​អត់​បាន និង​បាន​ណែនាំ​អ្នក​ម្ដាយ​គ្រប់​រូប​ឱ្យ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ឱ្យ​បាន​យ៉ាង​តិច​ក៏​៦​ខែ​ដែរ​ ចាប់​ពី​ពេល​កើត​ដំបូង និង​គួរ​បន្ត​បំបៅ​ឱ្យ​បាន​យូរ​ជាង​នេះ​តាម​ដែល​អាច​ធ្វើ​បាន​។

ប៉ុន្តែ​បញ្ហា​តែង​កើត​មាន​សម្រាប់​អ្នក​ម្ដាយ​ដែល​ខ្សត់​ទឹក​ដោះ មិន​អាច​ឱ្យ​កូន​បៅ​គ្រប់​គ្រាន់ ​ដែល​ជា​ធម្មតា​ អ្នក​ម្ដាយ​ភាគ​ច្រើន​ប្រើ​វិធី​ធម្មជាតិ​ដើម្បី​ទទួល​បាន​ទឹកដោះ ​ដូច​ជា៖

  • ​ញ៉ាំ​អាហារ​ស្ងោរ​ដូច​ជា ស្ងោរ​ល្ហុង ស្ងោរ​ស៊ុប​បន្លែ​ជា​ដើម​ដើម្បី​រាងកាយ​អាច​ផលិត​ទឹកដោះ​បាន​ច្រើន​ជាង​មុន​
  • ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​៖ នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​ទឹក វា​ក៏​មិន​អាច​ផលិត​ទឹក​ដោះ​បាន​ច្រើន​ដែរ​
  • គេង​ឱ្យ​បាន​គ្រប់​គ្រាន់​៖ គួរ​ឆ្លៀត​ពេល​សម្រាក​ឱ្យ​បាន​ច្រើន​ ជា​ពិសេស​នៅ​ពេល​យប់​ដែល​ទារក​គេង​ - ព្រោះ​វា​មិន​ធ្វើ​ឱ្យ​រាងកាយ​យើង​បាត់​បង់​ថាមពល​
  • ព្យាយាម​បំបៅ​ដោះ​កូន​ឱ្យ​បាន​ញឹកញាប់ ទោះបីមិន​សូវ​ចេញ​ក៏​ដោយ ​ព្រោះ​វា​អាច​ជួយ​ឱ្យ​ល្បឿន​នៃ​ការ​ផលិត​ទឹក​ដោះ​បាន​ល្អ​ជាង​ការ​មិន​សូវ​ឱ្យ​កូន​បៅ

​ ក្រៅ​ពី​នេះ អ្នក​ម្ដាយ​អាច​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​ដែល​មាន​ផ្ទុក​​សារធាតុ​បំប៉ន​គ្រប់គ្រាន់ និង​ផលិត​តាម​ស្តង់ដារ​អន្តរជាតិ​ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​និង​ការ​បំបៅ​ដោះ​បាន​។

​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​របស់​អ្នក​វិទ្យាសាស្ត្រ​របស់​ Labo Gilbert បាន​បង្ហាញ​​រូបមន្ត​ថ្មី​តាម​ស្តង់ដារ​សហគមន៍​អឺរ៉ុប​នៃ​បទដ្ឋាន​ និង​បច្ចេកវិទ្យា​ផលិត​​ម្សៅ​​ទឹកដោះ​គោ​ដែល​មាន​សារធាតុ​ Fibrea, GOS, FOS និង​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត គឺ​ម្សៅ​ទឹក​ដោះ​គោ​ Physiolac។

តើ​សារធាតុ​ដែល​មាន​ក្នុង​ម្សៅ​ទឹកដោះ​គោ Physiolac ​មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ​?

GOS និង FOS៖​ ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ទារក​ ទប់​ស្កាត់ការ​លូតលាស់​របស់បាក់តេរី ស្រូប​យក​សារធាតុ​រ៉ែ​ខនិក ដូចជា​កាល់ស្យូម និង​ប៉ូតាស្យូម​ សំយោគ​វីតាមីន​ពិសេស​ៗ​មួយ​ចំនួន​ទៀត​

Fibrea+៖ ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​ការ​ភើ ជួយ​ការពារ​ជំងឺ​រាគ​ផ្សេងៗ និង​ការពារ​បញ្ហា​អាលែកហ្ស៊ី​

Casein៖ ជួយ​ស្រូប​យក​ជាតិ​កាល់ស្យូម​

Calcium និង​ Vitamin D3៖ ជំនួយ​ឆ្អឹង​ឱ្យ​លូតលាស់​បាន​ល្អ

Vitamin និង​ រ៉ែ​ខនិក​២៥​មុខ៖ ជំនួយ​តម្រូវការ​ខាង​សារពាង្គកាយ​

Taurin និង​ Choline៖ ជួយ​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល និង​ប្រាជ្ញា​ស្មារតី។

Physiolac ជា​ផលិត​ផល​របស់​បារាំង និង​ជា​អាហារ​បំប៉ុន​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​មាន​សុខភាព​ល្អ! សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​តាម​រយៈ​៖

​ភ្នំ​ពេញ​ និង​កណ្ដាល​៖ 067 297 999 / 067 441 999

ខេត្ត​ផ្សេងៗ​៖ ‎067 291 999 / 067 436 999

អត្ថបទ៖ សុគន្ធី

អត្ថបទពេញនិយម