អតិថិជន Ford៖ "ខ្ញុំបើកបររាប់ពាន់គីឡូអត់ហត់ ដោយសារបច្ចេកវិទ្យានៃរថយន្តFordខ្ពស់"
- 2016-12-12 07:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតិថិជន Ford៖ "ខ្ញុំបើកបររាប់ពាន់គីឡូអត់ហត់ ដោយសារបច្ចេកវិទ្យានៃរថយន្តFordខ្ពស់"
ចន្លោះមិនឃើញ
អ្នកបើកបររថយន្តប្រភេទ Ford Ranger Pickup 2016 បានកោតសរសើរអំពីបច្ចេកវិទ្យាខ្ពស់អំពីរថយន្តនេះ ក្រោយពីបានបើកបរនៅលើដងផ្លូវជិត ២ ០០០ គីឡូម៉ែត្រ ជាពិសេសប្រព័ន្ធហ្រ្វាំង និង ចង្កូត។
“ខ្ញុំបើកបររាប់ពាន់គីឡូប៉ុន្ដែអត់មានហត់ទេ ខុសគ្នាឆ្ងាយណាស់អំពីរថយន្តផ្សេងដែលខ្ញុំធ្លាប់បើកបរគឺត្រឹមតែ ១០គីឡូម៉ែត្រ ធ្វើឲ្យចុកដៃ និងហត់ផង"។ នេះជាការលើកឡើងរបស់ លោក ម៉ែន ឃុន អ្នកបើកបរឡានតាំងពីទសវត្ស ៩០ រហូតមកដល់បច្ចុប្បន្ន។
ក្រោយពីបានចូលរួមកម្មវិធី Ford Adventure ២០១៦ ដែលបានចេញដំណើរពីភ្នំពេញ ប្រទេសកម្ពុជា ទៅកាន់ខេត្តសុរិន្ទ និង បុរីរាម ប្រទេសថៃ កាលពីថ្ងៃទី ៨-១១ ខែធ្នូកន្លងទៅ លោក ឃុន វ័យជិត ៦០ឆ្នាំ បានរៀបរាប់ថា ដំណើរកម្សាន្តមួយនេះ ធ្វើឲ្យអតិថិជនស្គាល់ភាពខ្លាំង និងខ្សោយរបស់រថយន្ត Ford ទាំងនៅលើផ្លូវលំ ទាំងនៅលើផ្លូវចំណោទ និងផ្លូវល្អជាដើម។ "ការបើកបររបស់ខ្ញុំ ខ្ញុំមានភាពវ័យចំណាស់ ដែលបើកបរច្រើនគីឡូវម៉ែត្រ តែអត់ហត់"។
ចំណុចពិសេសនៃរថយន្តFord Ranger Pickup 2016 ជួយឲ្យអ្នកបើកបរមិនសូវហត់ គឺហ្រ្វាំងរថយន្តនេះល្អ ព្រោះមានប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ ដែលផ្ដល់នូវសំពាធខ្ពស់សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់រថយន្ត ក្នុងការបង្កើនកម្លាំងរបស់ហ្រ្វាំងឲ្យមានប្រសិទ្ធភាពជាងមុននៅពេលអ្នកបើកបរចាប់ហ្វ្រាំងនៅក្នុងករណីបន្ទាន់។
ទន្ទឹមនឹងនេះចង្កូតរថយន្តរបស់ Ford Ranger Pickup បានជួយឲ្យអ្នកបើកបរមិនសូវប្រឹង ដោយនៅពេលបើកបរក្នុងល្បឿនលឿន ចង្កូតមានលំនឹងល្អ និង ធូរនៅពេលបត់បែនផ្សេងៗ។ លោក ឃុន និយាយ។
ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀតដែលមាននៅលើរថយន្ត Ford Ranger ស៊េរីថ្មីនោះគឺ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត និងកាត់បន្ថយនូវស្ថានភាពរអិលមិនឲ្យរថយន្តរអិលទៅមុខលឿនពេកនៅពេលដែលចុះពីចំណោត។
កត្តាសំខាន់ៗខាងលើនេះហើយ ដែលធ្វើឲ្យលោក ម៉ែន ឃុន រស់នៅក្នុងខេត្តកំពង់ស្ពឺ បានក្លាយជាអតិថិជនរបស់ Ford ហើយបានពោលសរសេរមិនដាច់ពីមាត់អំពីបច្ចេកទេសទំនើបរបស់រថយន្តមួយនេះ ក្រោយពីបានចូលរួមកម្មវិធី Ford Adventure 2016 រយៈពេល ៣យប់ ៤ថ្ងៃ ដែលចេញដំណើរពីភ្នំពេញ ប្រទេសកម្ពុជា ទៅកាន់ខេត្តសុរិន្ទ និង ខេត្តបុរីរាម ប្រទេសថៃ ដោយគិតអំពីចម្ងាយផ្លូវទៅមកជិត ២ ០០០ គីឡូម៉ែត្រ៕
សូមចុចទស្សនាវីដេអូខាងក្រោម៖