ឆ្នាំ ២០១៦ អត្រាលក់​រថយន្ត​ Ford នៅ​ទីផ្សារ​កម្ពុជា​ កើន​ឡើង​ ៣០%

  • 2016-12-12 10:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​រថយន្ត​ Ford នៅ​កម្ពុជា​ កំពុង​រីក​ចម្រើន​ ដោយ​ក្នុង​ឆ្នាំ ២០១៦ អត្រា​លក់​​​កើន​ ៣០% ស្មើនឹង​ជាង ១ ៣០០គ្រឿង បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៥។ នេះ​បើ​តាម​ការ​លើកឡើង​ពី​លោក ឡោ វុទ្ធី ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​រថយន្ត Ford។

លោក​ វុទ្ធី បាន​និយាយ​ទៀត​ថា ទីផ្សារ​រថយន្ត​របស់​Ford នៅ​កម្ពុជា​ កំពុង​មាន​ការ​សន្ទុះ​កើនឡើង គឺ​កើន​ឡើង​ដោយ​សារ​ ៣កត្តា​ សំខាន់៖ ទី១. កត្តា​ផលិតផល កត្តា​ទី២. កេរ្តិ៍ឈ្មោះ​របស់​ Ford និង ទី៣. កត្តា​បុគ្គលិក​របស់​Ford បាន​ផ្ដល់​សេវាកម្ម​ល្អ​សម្រាប់​អតិថិជន។

ព័ត៌មាន​លម្អិត​ចុចទស្សនា​វីដេអូ​ខាងក្រោម​នេះ

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក ងន សាំង នាយក​ក្រុម​ហ៊ុន RMA ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូលរថយន្ត​ Fordប្រចាំ​ប្រទេស​កម្ពុជា បាន​សម្ដែង​សុទិដ្ឋិនិយម​ថា អត្រា​លក់​រថយន្ត Ford នឹង​កើន​ឡើង​ជា​បន្ដ គឺ នៅ​ក្នុង​ឆ្នាំ ២០១៧ ខាង​មុខ នឹង​លក់​ចេញ​មាន​ការ​កើន​ឡើង ប្រហាក់​ប្រហែល ១ ៤០០ គ្រឿង។

ការ​លើកឡើង​ខាង​លើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន RMA បាន​រៀប​ចំ​កម្មវីធី​ដំណើរ​កម្សាន្ត​របស់​អតិថិជន Ford (Ford Adventure 2016) ពី​ភ្នំពេញ​ ប្រទេស​កម្ពុជា ទៅ​កាន់​ ខេត្ត​សុរិន្ទ ខេត្ត​បុរីរាម ប្រទេស​ថៃ កាល​ពី​ថ្ងៃទី ៨ ដល់​ថ្ងៃ​ទី ១១ ខែ​ធ្នូ​កន្លង​ទៅ​នេះ។ នេះ​ជា​លើក​ទី ១០ហើយ ដែល​ក្រុម​ហ៊ុន​ RMA បាន​រៀប​ចំ​ដំណើរ​កម្សាន្ត​ជូន​អតិថិជន​របស់​ខ្លួន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា