ផាប់ ឃីស បែក​បាក់​ស្នេហា ស្តាប់​បទ Idol​ កាល​ណា​ចាក់​ដល់​បេះដូង

  • 2016-12-13 04:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​បែក​បាក់​ស្នេហា​ច្រើន​លើក​ច្រើន​សារ​តារា​សម្តែង ផាប់ ឃីស បាន​ឲ្យ​ដឹង​ថា​កាន់​តែ​ចាក់​ដោត​បេះដូង​កាលណា​បាន​ស្តាប់​បទ​ចម្រៀង Idol​ ខ្លួន​ គឺ​លោក ហ្សូណូ ជាពិសេសបទ "មនុស្ស​អតីត"។

ស្រប​ពេល​​ឈាន​ដល់​វ័យ​​កំពុង​តែ​មាន​ស្នេហា ផាប់ ឃីស ក៏​ធ្លាប់​បាន​ជួប​ប្រទះ​រឿង​រ៉ាវ​មិន​សម​ប្រកប​ច្រើន​លើក​ច្រើន​សារ​កាល​រៀន​នៅ​វិទ្យាល័យ ដូច្នេះ​មាន​តែ​បទ​ចម្រៀង​ដែល​ត្រូវ​នឹង​សាច់​រឿង​ហ្នឹង​ហើយ ជា​អ្នក​រ៉ាប់រង​បេះដូង​លោក​ដែល​កំពុង​ឈឺចាប់។​

"កាល​បង​នៅ​រៀន​ ពេល​ខូចចិតត​រឿង​ស្នេហា ដឹង​តែ​បង​ស្តាប់​បទបង ហ្សូណូ។ រាល់​បទ​គាត់​ សុទ្ធសឹង​តែចាក់​ដល់​បេះដូង​បង ព្រោះ​ត្រូវ​ហ្នឹង​សាច់រឿងអ្នកខូចចិត្ត។ តែឥឡូវបងលែងគិតហើយ ការឈឺចាប់រឿង​ស្នេហានៅដក់ជាប់ក្នុង​ចិត្ត​ច្រើនពេក ម្យ៉ាងចាំខ្លួន​ឯងរឹងមាំជាងនេះសិន ទើបគិតគូរ"។ ផាប់ ឃីស បន្ថែម។

តារា​ប្រុស​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ស្រលាញ់​ពេញចិត្ត​ និង​ចាត់​ទុក​តារា​ចម្រៀង ហ្សូណូ​​ កាល​លោក​នៅ​រៀន​ថ្នាក់​អនុវិទ្យាល័យ​មក​ម្ល៉េះ។ ដោយ​ក្តី​ស្រលាញ់​​ចូលចិត្ត ហ្សូណូ តាំង​ពី​វ័យ​ជំទង់​មក នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត មិន​តែ​ប៉ុណ្ណោះ​លោក​ថា​ថែម​ទាំង​យក​ស្ទីល​នៃ​ការ​ស្លៀក​ពាក់​ដូច​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ហង្សមាស​ខាងលើ​នេះ​ទៀត​ផង។ ពិសេស​ជាង​នេះ​ទៀត​នោះ ផាប់ ឃីស ប្រាប់​ថា​លោក​សប្បាយ​ចិត្ត​បំផុត ដោយសារ​បាន​សម្តែង​​បទ​ចម្រៀង​មួយ​បទ​ជាមួយ​ Idol ហ្សូណូ មានចំណងជើងថា "មិនបាច់ស្រលាញ់បងទេ"៕

មកស្តាប់ការបកស្រាយលម្អិតពី ផាប់ ​ឃីស ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា