ស្រាយចម្ងល់ ក្មេងប្រុស១២ឆ្នាំជាប់ក្នុងជញ្ជាំងថ្មបុរាណដ៏អាថ៌កំបាំង
- 2016-12-14 02:57:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ ក្មេងប្រុស១២ឆ្នាំជាប់ក្នុងជញ្ជាំងថ្មបុរាណដ៏អាថ៌កំបាំង
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានសារព័ត៌មានមួយចំនួនផ្អើលផ្សាយក្មេងប្រុសស្បែកខ្មៅម្នាក់ ជាប់ក្នុងជញ្ជាំងថ្មបុរាណដោយអត់បាយ អត់ទឹកជាច្រើនថ្ងៃខែ តែអាចនៅរស់រានមានជីវិតបាន។
ព័ត៌មានទាំងនោះ មិនបានបញ្ជាក់លម្អិតឡើយ ហើយពាក្យចចាមអារ៉ាមក៏កើតមានកាន់តែច្រើនឡើងជុំវិញហេតុការណ៍នេះ។ ដើម្បីស្រាយចម្ងល់ រូបភាពពិត និងព័ត៌មានពិត ប៉ុស្ដិ៍ទូរទស្សន៍ Channels Television របស់ប្រទេសនីហ្សេរីយ៉ា បានចុះទៅដល់កន្លែងកើតហេតុតែម្ដង។
ប្រភពបានរកឃើញថា ក្មេងប្រុសស្បែកខ្មៅនេះ អាយុ ១២ឆ្នាំ រស់នៅតំបន់ Aduduwa សង្កាត់ New Town ទីក្រុង Ondo រដ្ឋ Ondo ប្រទេសនីហ្សេរីយ៉ា។ យោងទៅតាមព័ត៌មានប្រមូលបាន ក្មេងប្រុសខាងលើ ត្រូវគេសង្ស័យមានជំងឺសតិអារម្មណ៍ (សរសៃប្រសាទ) បានធ្លាក់ចូលប្រឡោះតូចមួយ តាមជញ្ជាំងថ្មចំណាស់ដែលមានអាយុកាលជាង២០ឆ្នាំ ចន្លោះរបងផ្ទះ និងកន្លែងញ៉ាំអាហារ (កង់ទីន)។
បើតាមនិស្សិតស្រីម្នាក់ប្រាប់ថា នាងបានឮសំឡេងក្មេងប្រុសនិយាយរអ៊ូៗ ស្ដាប់មិនយល់ចេញពីក្នុងជញ្ជាំង ហើយស្មានតែចេញពីកន្លែងផ្សេងរយៈពេល ២ទៅ៣ថ្ងៃមកហើយ។ ដោយមិនអាចទ្រាំបាន នាងសម្រេចទៅប្រាប់អ្នកភូមិឲ្យមកមើល រួចវាយកម្ទេចយកជនរងគ្រោះចេញតែម្ដង។
បន្ទាប់ទាញចេញរួច ជីដូនរបស់ក្មេងប្រុសនេះបានទទួលដំណឹង រួចមកយក និងប្រាប់ថាចៅរបស់គាត់បានរត់គេចពីការដេញចាប់របស់ជីដូននាពេលល្ងាចស្រាងៗ ខណៈគាត់ព្យាយាមយករូបគេទៅព្យាបាលជំងឺនៅវិហារគ្រិស្ដ។
លោកគ្រូពេទ្យ Michael Gbala រស់នៅសង្កាត់ជាមួយ ប្រាប់ថាក្មេងប្រុសនេះ ពិតជាកើតជំងឺសតិអារម្មណ៍ពិតមែន៕