Nokia​ ​ចេញ​ម៉ូដែល​ថ្មី​តម្លៃ​ ​២៦​ ​ដុល្លារ​ ​ថ្ម​កាន់​ ​៣១​ ​ថ្ងៃ

  • 2016-12-14 16:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia​ ​ទើប​ធ្វើ​ការ​បញ្ចេញ​ទូរសព្ទ​ម៉ូដែល​ ​150​ ​និង​150​ ​ស៊ីម​ពីរ​ ​ដែល​មាន​តម្លៃ​ត្រឹម​ ​២៦​ ​ដុល្លារ​ ​ហើយ​មាន​សមត្ថភាព​ថ្ម​អាច​កាន់​ជាង​ ​៣០​ ​ថ្ងៃ។

ទូរសព្ទ​ម៉ូដែល​ថ្មី​ទាំង​ពីរ​នេះ​មាន​មុខងារ​មួយ​ចំនួន​ដូច​ជា​ ​វិទ្យុ​ ​ការ​ចាក់​តន្ត្រី​ ​MP3​ ​ប៊ូតុង​លេខ​មាន​ទំហំ​ធំ​ ​និង​អាច​លេច​ហ្គេម​ពស់​ ​ហើយ​ពេល​មាន​ថ្ម​ពេញ​អាច​ធ្វើ​ការ​សន្ទនា​បាន​ ​២២​ ​ម៉ោង​ ​និង​បើក​ទុក​បាន​ ​៣១​ ​ថ្ងៃ។

ទោះ​ជា​មាន​តម្លៃ​តែ​ ​២៦​ ​ដុល្លារ​ ​Nokia 150​ ​និង​150​ ​ស៊ីមពីរ​មាន​កាមេរ៉ា​អម​នឹង​អំពូល​ ​LED​ ​ដែល​អាច​ចាប់​រូប​ភាព​ ​និង​វីដេអូ​បាន​ច្បាស់​ ​និង​មាន​បច្ចេកវិទ្យា​ចម្លង​ទិន្នន័យ​ ​Bluetooth​ ​ជំនាន់​ចុង​ក្រោយ​ផង​ដែរ។

Nokia 150 និង150ស៊ីមពីរ​ ​នឹង​ចាប់​ផ្ដើម​ចរាចរណ៍​លើ​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក​ ​ឥណ្ឌា​ ​មជ្ឈិមបូព៌ា​ ​អាហ្វ្រិក​ ​និង​អឺរ៉ុប​ ​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​ ​២០១៧៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រដ្ឋ