Arsenal ចាញ់ Man City ២-១ ធ្លាក់មកលេខ៤សារជាថ្មី
- 2016-12-19 03:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ចាញ់ Man City ២-១ ធ្លាក់មកលេខ៤សារជាថ្មី
ចន្លោះមិនឃើញ
Arsenal បានបរាជ័យក្រោមថ្វីដៃ Manchester City ក្នុងការប្រកួត Premier League សប្ដាហ៍ទី ១៧ ដោយលទ្ធផល ២-១ នៅទឹកដី Etihad បើទោះជាខ្លួននាំមុខមុន ១-០ ក៏ដោយ។
ចាប់ផ្ដើមការប្រកួតបានតែ៥នាទី ខ្សែបម្រើប្រយុទ្ធល្បឿនលឿន Theo Walcott ស៊ុតនាំមុខឲ្យក្រុមភ្ញៀវបានមុនក្រោមការបញ្ជូនបាល់យ៉ាងល្អពីសំណាក់ Alexis Sanchez។ ភ្លាមៗក្រោយគូប្រជែងនាំមុខ Man City បានដាក់ការវាយសម្រុកយ៉ាងខ្លាំងតែធ្វើមិនបានសម្រេច ធ្វើឲ្យចប់តង់ទី១ Arsenal នាំមុខម្ចាស់ផ្ទះ ១-០។
ចូលដល់តង់ទី២ ក្រុមរបស់លោក Pep Guardiola នៅតែបន្តវាយសម្រុករហូតដល់ Arsenal របូតគ្រាប់បាល់នៅនាទី ៤៧ ធ្វើបានដោយខ្សែបម្រើ Sané។ ក្រុមភ្ញៀវនៅមិនទាន់រួចខ្លួននៅឡើយទេ ពោលគឺនាទី ៧១ Sterling ដែលលេងជាប្រយុទ្ធទោលយប់មិញបានអូសបាល់ពីស្ដាំចូលមកកណ្ដាលហើយស៊ុតជើងឆ្វេងទម្លុះខ្សែការពារ២រូប និងអ្នកចាំទី Petr Cech។
លទ្ធផលគ្មានអ្វីប្រែប្រួលទេ ហើយចប់ការប្រកួត Man City ឈ្នះ Arsenal ២-១ ឡើងមកកាន់លេខ២ ហើយ Arsenal ត្រូវធ្លាក់ទៅលេខ៤ក្នុងតារាង Premier League៕