សាសា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី កោះហៅ​​ឲ្យ​ចូល​ដោះស្រាយ​បំណុល

  • 2016-12-19 11:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្តិច តារា​សម្ដែង​និង​ពិធី​ការិនី កញ្ញា ឯក សុជាតា ហៅ​សាសា ត្រូវ​បាន​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភពថ្មី ប្រកាស​​ឲ្យ​ចូល​ខ្លួន​ដើម្បី​ដោះ​ស្រាយ​បំណុល​ទាក់​ទង​និង​ការ​ខ្ចី​ប្រាក់​ទិញ​រថយន្ត​ Porsche កាល​ពី​ពេល​កន្លង​ទៅ។

តាម​សេចក្ដី​ប្រកាស​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី​បាន​ទុក​ពេល​ឲ្យ​ សាសា ចំនួន​១​សប្តាហ៍គិតចាប់ពីថ្ងៃទី 19 រហូតដល់ថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ 2016 ជាកំហិត បើ​មិន​ដូច្នោះ​គ្រឹះស្ថាន​នឹង​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់ ។

យ៉ាង​ណា គ្រឹះស្ថានមីក្រូពិភព​ថ្មី បាន​ដក​ចេញ​ពី​សេចក្ដី​របស់​ខ្លួន​វិញ បន្ទាប់​ពី​ប៉ុន្មាន​ក្រោយ​មក។ ជុំ​វិញ​ការ​លើក​ឡើង​ខាង​លើ Sabay បាន​​ព្យាយាម​ទាក់​ទង​ទៅ​សាសា​ជា​ច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​របស់​នាង​Callចូល​មិន​មាន​អ្នក​ទទួល។៕

អត្ថបទ៖ ខុត សីហា