គង់ ចាន់រដ្ឋា បញ្ចេញ​ប្លង់​ក្ដៅ​ភ្នែក​ទាំង​ព្រឹក

  • 2016-12-20 02:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ តារា​ចម្រៀង ​កញ្ញា គង់ ចាន់រដ្ឋា បាន​បញ្ចេញ​រូប​សិច​ស៊ី​របស់​ខ្លួន​ជា​ច្រើន​សន្លឹក ដោយ​រូប​ទាំង​នេះ នាង​ប្រាប់​ថា បាន​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ។

ជា​មួយ​និង​រូប​​ក្ដៅ​សាច់​នេះ គង់ ចាន់រដ្ឋា បាន​ប្រាប់​ថា ​នាង​ទើប​តែ​​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ កាល​ពី​កន្លះ​ខែ​មុន ប៉ុន្តែ​នាង​មិន​បាន​​បញ្ជាក់​ប្រាប់​ថា ទស្សនាវដ្ដី​ក្រៅ​ស្រុក​នោះ​ឈ្មោះ​អ្វី​ឡើយ។

តារា​ស្រី​មាន​​កំណើត​មក​ពី​ខេត្ត សៀមរាប​រូប​នេះ មាន​ការ​បារម្ភខ្លះ​ទៅ​នឹង​ការ​កោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្ប ដែរ។ ប៉ុន្តែនាង​គិត​ថា នេះ​ការ​ថត​បែប​សិល្បៈ​ មិន​សិច​ស៊ី​ជ្រុល ហើយ​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​សម្រាប់​លក់​នៅ​ក្រៅ​ប្រទេស។

តាម​ការ​លើក​ឡើង​របស់ រដ្ឋា ការ​ថត​សិច​ស៊ី​លក្ខណៈ​បែប​នេះ​មិនមែន​ជា​លើក​​ទី​១របស់​នាង​​ឡើយ កាល​ពី​ពេល​កន្លង​ទៅ​នាង​ប្រាប់​ថា ធ្លាប់​ថត​​សិចស៊ី​ស្រដៀង​​​គ្នា​នេះ​ដែរ ឲ្យ​ភាពយន្ត​បរទេស​មួយ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​​​ជា​មួយ​ទស្សនាវដ្ដី​​ខាង​​លើ​ផង​ដែរ៕

អត្ថបទ៖ ខុត សីហា