ម៉ូតូថ្មី ៣ ម៉ូឌែលត្រៀមក្រឡុកទីផ្សារ នៅឆ្នាំ ២០១៧
- 2016-12-22 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូថ្មី ៣ ម៉ូឌែលត្រៀមក្រឡុកទីផ្សារ នៅឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ម៉ូតូ Honda PCX, Yamaha Aerox 155, GPX Legend ជាម៉ូតូដែលត្រៀមនឹងបង្ហាញខ្លួនលើទីផ្សារក្នុងស្រុកនៅឆ្នាំ ២០១៧ ខាងមុខនេះ។
លោក ផល រីរ៉ាក់ដែលជាអ្នកគ្រប់គ្រងទូទៅក្នុងហាងលក់ម៉ូតូ K-Rider បានឲ្យដឹងថា ក្រុមហ៊ុនម៉ូតូប្រភេទស្ព័រ GPX ដែលជាម៉ូតូពេញនិយមលំដាប់លេខ ៣ នៅប្រទេសថៃបន្ទាប់ពីហុងដា និងយ៉ាម៉ាហា កំពុងស្វែងរកដៃគូសហការត្រៀមនឹងនាំចូលទីផ្សារក្នុងស្រុក ជាផ្លូវការនៅឆ្នាំ ២០១៧ ខាងមុខនេះ។
ម៉ូតូដែលកំពុងបើកទីផ្សារលក់មានដូចជា GPX R5, GRX Legend, GRX Demon និង GPX Demon Edition។
ចំណែកម៉ូតូម៉ូដែលចុងក្រោយម៉ូឌែល Yamaha Aerox និង Honda PCX ស៊េរីឆ្នាំ ២០១៧ ដូចគ្នារបស់ក្រុមហ៊ុនយ៉ាម៉ាហានិងហុងដា ក៏ត្រៀមប្រកួតប្រជែងចូលទីផ្សារក្នុងស្រុកដូចគ្នាផងដែរ។
Yamaha Aerox កម្លាំងម៉ាសុីន ១៥៥ សេសេបំពាក់ម៉ាស៊ីនស៊ីឡាំងប្រភេទ Water Cooled, SOHC ប្រើបច្ចេកវិទ្យា Blue Core និងអាចផ្ទុកសាំងបាន ៤,៦ លីត្រ ភ្ជាប់ដោយប្រព័ន្ធសោឆ្លាតវៃមានប៊ូតុង Fuel និង Seat ងាយស្រួលក្នុងការបញ្ជាបើកកែបនិងបើកកន្លែងចាក់ប្រេងនៅទូកម៉ូតូខាងមុខ បំពាក់ចង្កៀងមុខពីរប្រភេទ LED ចង្កៀងផ្នែកខាងក្រោយក៏ជាប្រភេទ LED ដូចគ្នា។ ផ្នែកខាងក្រោមកែបម៉ូតូមានកន្លែងដាក់ឥវ៉ាន់ (Mega Box) ទំហំធំ ២៥ លីត្រ។
Honda PCX កម្លាំងម៉ាសុីន ១៥៥ សេសេបំពាក់បច្ចេកវិទ្យា Smart Key មានពណ៌ចម្រុះប្លែកជាច្រើនដូចជា ស-ទឹកក្រូច, ទឹកក្រូច-ខ្មៅ, ខៀវ-ខ្មៅ និង ខ្មៅ-ទឹកក្រូច យ៉ាន់កង់មុខពណ៌មាស អាចដាក់មួកសុវត្ថិភាព នៅក្នុងឃ្លុបម៉ូតូ ហើយថែមទាំងអាច សាកថ្មទូរសព្ទ បានយ៉ាងឡូយថែមទាំងផង៕