ប៉ុន្មាននាទីមុននេះរឿង "វិកលចរិត" បានពានពីអន្តរជាតិ
- 2016-12-21 08:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មាននាទីមុននេះរឿង "វិកលចរិត" បានពានពីអន្តរជាតិ
ចន្លោះមិនឃើញ
មុននេះបន្តិចលោក ហ៊ុយ យ៉ាឡេង ផលិតកររឿង "វិកលចារិក" បានប្រកាសថា ភាពយន្តរបស់ខ្លួនទទួលបានពាន១ហើយ ពីប្រទេសចិន ជាទីដែលលោកបានយកភាពយន្តទៅចូលរួមមហោស្រពភាពយន្តនៅទីនោះ។
លោក ហ៊ុយ យ៉ាឡេង បានយកភាពយន្តរឿង "វិកលចរិត" ទៅចូលរួមមហោស្រពភាពយន្តនៅឯប្រទេសចិនកាលពីពេលថ្មីៗ។ បើតាមឲ្យដឹងពីលោក ស៊ុម ស៊ីថែន អ្នកចាត់ការទូទៅរបស់ ពូព្រហ្ម អ៊ិនធើធេនមេន បានឲ្យដឹងថាពាននេះជាពាន Screening Award។
ផលិតកររូបនេះឡើងថា ពានខាងលើគឺជាពានរង្វាន់អន្តរជាតិលើកទី១មួយអាជីពសិល្បរបស់ខ្លួន។ លោកថា ការទទួលបានពាននេះ ដោយសារតែក្រុមការងារនិងតារាសម្ដែងអ្នកនិពន្ធរួមគ្នាបង្កើតឡើងពិសេសគឺមានការចូលរួមគាំទ្រពីទស្សនិកជន៕