ណែនាំគូស្នេហ៍ពិសេសទី១ ក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤"
- 2016-12-22 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណែនាំគូស្នេហ៍ពិសេសទី១ ក្នុងរឿង "ស្នេហ៍ស្វ័យគុណ៤"
ចន្លោះមិនឃើញ
ប្លែកអារម្មណ៍ទៀតហើយនៅដើមឆ្នាំ ២០១៧ ខាងមុខនេះរឿងស្នេហាបែបយុវវ័យត្រៀមអង្រួនចិត្តអ្នកទស្សនាតាមរយៈរឿង "ស្នេហ៍ស្វ័យគុណ៤" ដែលនិយាយពីស្នេហារបស់យុវវ័យ ៤ គូ ពេលនេះមកស្គាល់គូពិសេសទី១សិន។
សុធា អុីណែស ដែលជាអ្នកនិពន្ធ បានឲ្យដឹងថា រឿង "ស្នេហ៍ស្វ័យគុណ៤" គឺជារឿងស្នេហារវាងយុវវ័យ ៤គូ ដែលមានរសជាតិផ្សេងៗគ្នា ដោយគូស្នេហ៍ទី១គឺ តូនី និង នារតី សម្ដែងដោយ Cheky និង ប៊ីរីយ៉ា ពួកគេបានស្រលាញ់គ្នា ភ្ជាប់ពាក្យនឹងគ្នាហើយ ចាស់ទុំដឹងលឺទាំងសងខាង អ្នកទាំងពីរ ខិតខំប្រឹងប្រែង រឹតចំណងស្នេហ៍របស់ខ្លួន យ៉ាងល្អ និងបើកជំនួញមួយជាមួយគ្នា គឺបើកស្នាក់ការរកគូស្រក។
អ្នកនិពន្ធវ័យក្មេងបន្តទៀតថា បន្ទាប់ពី អ្នកទាំងពីរ ចាប់ផ្ដើមជីវិតជាគូ ដោយទិញផ្ទះ និងរស់នៅជាមួយគ្នាហើយនោះ ភ្លាមៗស្រាប់តែ សង្សារចាស់ របស់ តូនី យកកូន តូចមួយមកអោយ តូនី មើលថែសំអាងថា នេះជាកូនរបស់ តូនី ដែលអោយនាងរំលូតចេញ កាលពីនៅទាក់ទងគ្នា មិនត្រឹមប៉ុណ្ណឹងនោះទេ រឿងរ៉ាវរបស់គូស្នេហ៍ទី១នេះនៅមានជាច្រើនទៀត ដែលរង់ចាំឲ្យបងប្អូនធ្វើការតាមដានទាំងអស់គ្នា។
Cheky ធ្លាប់បានបង្ហាញខ្លួនក្នុងរឿងខ្នាតធំ "គ្រាប់ពេជ្រ" “អត់ខ្វល់សំខាន់អូនស្អាត" និង វីដេអូភាគទូរទស្សន៍ "ស្នេហ៍៩" ជាដើម។ ចំណែកឯ ប៊ីរីយា ធ្លាប់បានបង្ហាញមុខក្នុងរឿង "អាបពាក់មួកសុវត្ថិភាព" និង វីដេអូភាគទូរទស្សន៍ "ស្នេហ៍៩" ជាដើម។
កុំភ្លេចតាមដានរឿងរ៉ាវរបស់គូស្នេហ៍៣គូរទៀត និងរង់ចាំទស្សនារឿង "ស្នេហ៍ស្វ័យគុណ៤" ទាំងអស់គ្នានៅដើមឆ្នាំក្រោយណា៕