ពែកមី-គ្រឿន ៖ ហេតុ​អី កុំកុំ លី លាន​ជា ទិនហ្វី ទស្សនិកជន​មិន​សាំ?

  • 2016-12-23 02:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​លើក​ឡើង​ថា ភាពយន្ត​ខ្មែរ​រាល់​ថ្ងៃ អ្នក​ដឹក​នាំ​សម្ដែង​ជ្រើសរើស​​តួសម្ដែង​មុខ​ដដែលៗ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​ធ្លាក់​ចុះ។ប៉ុន្តែ នាយ​ពែកមី និង​នាយ​គ្រឿន បាន​ច្រាន​ចោល ដោយ​ពួក​គេ​បាន​លើក​យក​តារា​ល្បី​របស់​ចិន កុំកុំ លី លាន​ជា ទិនហ្វី ជា​ឧទាហរណ៍ ហេតុ​អ្វី​ទស្សនិកជន​មិន​សាំ?

តារា​កំប្លែង​២នាក់​បង​ប្អូន​នេះ​ថ្លែង​ថា ការ​យល់​ឃើញ​របស់​មនុស្ស​​មិន​ដូច​គ្នា​ទាំង​អស់​គ្នា​ឡើយ ទស្សនិកជន​ខ្លះ​​ចង់​ឃើញ​តួ​ថ្មី ប៉ុន្តែ​ភាគ​ច្រើន​តួ​ថ្មី​សម្ដែង​អត់​ដល់។ ឯ​ទស្សនិកជន​ខ្លះ​​​ទៀត ​ចង់​ឃើញ​​តារា​ក្នុង​ដួង​ចិត្ត​របស់​គេ ដូច​នេះ ការ​សម្ដែង​​​ភាពយន្ត ប្រើ​តួសម្ដែង​ដដែល​មិន​មែន​ជា​បញ្ហា​ឡើយ។

ពែកមី ​បាន​លើក​ឡើង​ទៀត​ថា បើ​សម្លឹង​ទៅ​លើ​ភាពយន្ត​បរទេស​វិញ​ដូច​​ជា តួ កុំកុំ លី លានជា ទិនហ្វី​ ជា​ដើម​សម្ដែង​​រឿង​ជា​ច្រើន ​ហេតុ​អ្វី​​​មិន​សាំ​។ " ចុះ​ប្រុង​ឲ្យ​តារា​​​សម្ដែង​​ម្នាក់​​សម្ដែង​តែ​១រឿង ​២រឿង​ឈប់​សម្ដែង​តែ​ម្ដង​ឬ​យ៉ាង​ណា?" ពែកមី​ ថ្លែង។

តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត ស្វាយរៀង​​បន្ថែម​ថា ទស្សនិកជន​​ដែល​ធុញទ្រាន់​តួសម្ដែង​ដដែលៗ មិនមែន​គ្រប់​រឿង​ទាំង​អស់​ឡើយ គឺ​អាស្រ័យ​លើ​ប្រភេទ​សាច់​រឿង។ លោក​ថា ប្រសិន​សិន​ជា​រឿង​បែប​កំប្លែង តារា​កំប្លែង​​​ដូច​ជា​ពួក​លោក​សម្ដែង​ទស្សនិកជន​អាច​ទទួល​យក​បាន ព្រោះ​ជំនាញ​កំប្លែង​នេះ គឺ​ជា​អាជីព​របស់​ក្រុម​លោក​ទៅ​ហើយ។ សូម​ស្ដាប់​​វីដេអូ របស់​ពែកមី គ្រឿន​បក​ស្រាយ ពី​បង្ហា​ខាង​លើ៕

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី