ផលិតកម្ម Rock ​យក​ថវិកា​បាន​ពី​បញ្ចាំង​រឿង​ទៅ​ជួយ​កុមារ​កំព្រា

  • 2016-12-23 07:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ​ផលិតកម្ម Rock បាន​នាំ​យក​ថវិកា​ដែល​បាន​មក​ពី​ការ​បញ្ចាំង​រឿងសប្បុរសធម៌ ​ពីរោង​ភាពយន្ត Major Cineplex by Cellcard​ ទៅ​ជួយ​ក្រុម​កុមារ​ជួប​ការ​ខ្វះ​ខាត​​នៅ​អង្គការ​​មិត្តភាព​កុមារ​កម្ពុជា និង អន្តរជាតិ (CICFO)។

​លោក យឹម សុសត្យា ប្រធាន​គ្រប់​គ្រង​ផលិតកម្ម Rock វិញ​បាន​លើក​ឡើង​ថា​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ផលិតកម្ម​លោក​ដែល​បាន​បង្កើត​កម្មវិធី​ជួយ​សង្គម ដោយ​រួមសហការ​គ្នាជាមួយ​រោង​ភាពយន្ត Major Cineplex by Cellcard ព្រមទាំងបាន​បន្ថែម​ទឹក​ប្រាក់ខ្លះ ពី​ការ​បញ្ចាំង​រឿង​សប្បុរសធម៌​លើក​នេះ​រក​ថវិកា​បាន​ ៥០៦ ដុល្លារ​អាមេរិក និងមាន​បណ្ដា​ក្រុម​ហ៊ុន​​មួយ​ចំនួន​ទៀត​ផ្ដល់​ជា​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ​ផង​ដែរ​។

លោក យឹម សុសត្យា អ្នក​តំណាង​អង្គការ CICFO និង លោក សៅ សុខនី

ចំណែកលោក សៅ សុខនី នាយក​ប្រតិបត្តិ​រោង​ភាពយន្ត Major Cineplex by Cellcard បាន​លើក​ឡើង​ថា វា​មិន​មែន​ជា​លើក​ទី​១​ដែល​រោង​កុន​របស់​លោក ​បាន​ចូល​រួម​ក្នុង​ការងារ​សប្បុរសធម៌​​ដើម្បី​ជួយ​សង្គម។ ហើយ​នៅ​ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ​វិញ Major Cineplex by Cellcard ក៏​បាន​ត្រៀម​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ​ដូចជា ចាក់​ភាពយន្ត​ឥត​គិត​ថ្លៃ​​ដល់​កុមារ​ជា​ដើម។

សម្រាប់ អ្នក​តំណាង​អង្គការ CICFO វិញ​បាន​ថ្លែង​ដោយ​ក្ដី​រំភើប​ថា៖ "ខ្ញុំ​និង​ក្មេងៗ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ Major និង Rock បាន​រួម​គ្នា​ចែក​រំលែក​ក្ដី​ស្រលាញ់​ចំពោះ​ក្មេង​ៗ​ជួប​ការ​ខ្វះ​ខាត​នៅ​ទី​នេះ"។ អ្នក​ស្រី​បន្ត​ទៀត​​ ជំនួស​មុខ​ឲ្យ​អង្គការ​ទាំង​មូល​សូម​អរគុណ​ជា​ខ្លាំង​សម្រាប់​ក្រុម​ហ៊ុន​ទាំង​២​ដែល​បាន​ធ្វើ​សប្បុរសធម៌​ចំពោះ​ក្មេងៗ​ជាពិសេសបាននាំពួកគេទៅ​ញ៉ាំ​​ផ្លូវ​មាន់​នៅ Delux Chicken ផង​ដែរ៕​​​​​​​​​

អត្ថបទ៖ Samedy