Kawasaki Z125 Pro ស៊េរី ០១៧ តូចមែន តែបច្ចេកវិទ្យាម៉ូតូធំសុំខ្មាស់
- 2016-12-25 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kawasaki Z125 Pro ស៊េរី ០១៧ តូចមែន តែបច្ចេកវិទ្យាម៉ូតូធំសុំខ្មាស់
ចន្លោះមិនឃើញ
ម៉ូតូប្រភេទតូច Z125 Pro ស៊េរីថ្មីរបស់ក្រុមហ៊ុន Kawasaki បានបង្ហាញខ្លួនលើទីផ្សារហើយ ដែលមានសមត្ថភាពនិងបំពាក់បច្ចេកវិទ្យាមិនចាញ់ម៉ូតូកម្លាំងម៉ាស៊ីនធំៗ។
ម៉ូតូតូច Kawasaki Z125 Pro ស៊េរីឆ្នាំ ២០១៧ បានផ្លាស់ប្ដូរចំណុចមួយចំនួនដូចជា តែមរចនាបែបថ្មី ពណ៌ភ្លឺជាងមុន បូមមុខផ្កាប់ដូចម៉ូតូប្រណាំងធំៗ ឯបូមក្រោយប្ដូរមកចំហៀងវិញ ជៀសវាងការកាត់ កែ ឬលេងថែមខុសលក្ខណៈបច្ចេកទេស។
ម៉ូតូនេះបំពាក់សេនស័រចំនួន ១៣ កន្លែងដូចជា សេនស័រសំបុកអ៊ែរ សេនស័រមូមសាំង ការពារមិនឲ្យសាំងអស់ពីធុងពេក អុកសុីសែនសេនស័រ កាត់បន្ថយការសុីសាំង ដោយចរក្នុងរយៈចម្ងាយ ៦៧ គីឡូមែត្រសុីអស់តែ ១ លីត្រប៉ុណ្ណោះ សេនស័រពន្លត់ម៉ាសុីនស្វ័យប្រវត្តិ ការពារពេលម៉ូតូដួលអាចផ្ដាច់ហ្គ្រែរលត់ដោយខ្លួនឯង និងសេនស័រកម្ដៅ ការពារមិនឲ្យម៉ាសុីនក្ដៅខ្លាំងពេលជិះឆ្ងាយជាដើម។
Mr.Mike ដែលជាមន្រ្តីផ្នែកគ្រប់គ្រងប្រចាំនៅ Kawasaki Cambodia បានឲ្យដឹងថា ម៉ូតូប្រភេទតូចស៊េរីឆ្នាំ ២០១៧ នេះទើបតែមកដល់នាពេលថ្មីៗនេះ ដោយដាក់លក់ក្នុងតម្លៃ ២ ៩៥០ ដុល្លារចំពោះ Z125 Pro KRT Special Edition និងតម្លៃ ២ ៨០០ដុល្លារចំពោះ Z125 Pro ធម្មតា។
លក្ខណៈបច្ចេកទេសរបស់ Kawasaki Z125 Pro៖