Oscar ដើរចេញពី Chelsea ទៅដេកលើលុយនៅចិនជាមួយ Tevez
- 2016-12-23 14:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oscar ដើរចេញពី Chelsea ទៅដេកលើលុយនៅចិនជាមួយ Tevez
ចន្លោះមិនឃើញ
ក្លឹបតោខៀវ Chelsea និងក្លឹបចិន Shanghai SIPG បានយល់គ្នាក្នុងការផ្ទេរយកខ្សែបម្រើប្រេស៊ីល Oscar ក្នុងតម្លៃ៦០លានផោន ដើម្បីទៅលេងក្នុងលីគចិន Chinese Super League នៅខែមករាខាងមុខ ពេលទីផ្សារដោះដូរកីឡាករបើក។
កីឡាករវ័យ២៥ឆ្នាំនឹងទទួលបានប្រាក់ ៤០ម៉ឺនផោនក្នុង១សប្ដាហ៍ជាមួយក្លឹបចិនថ្មី។ Oscar បានផ្ទេរមក Chelsea ក្នុងតម្លៃ២៥លានផោនក្នុងឆ្នាំ២០១២ ដោយរកបាន៣៨គ្រាប់ ក្នុងការបង្ហាញខ្លួន២០៣លើកសម្រាប់ក្លឹប។ ការផ្ទេរចេញរបស់សមាជិកជម្រើសជាតិប្រេស៊ីលរូបនេះនឹងធ្វើជាផ្លូវការពេលទីផ្សារដោះដូរកីឡាករបើកនៅខែ មករាខាងមុខ។
ការដោះដូរនេះមានន័យថា Oscarនឹងស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកលោក Andre Villas-Boas ដែលជាគ្រូរបស់ Shanghai SIPG បច្ចុប្បន្ន។ ជាមួយគ្នានេះ អតីតកីឡាករ Manchester City forward គឺ Carlos Tevez ក៏បានសម្រេចចិត្តចេញពីក្លឹប Boca Juniors ទៅចូលរួមក្លឹបចិន Shanghai Shenhua ផងដែរដោយទទួលកម្រៃ៦១៥ ០០០ផោន ក្លាយជាកីឡាករដែលរកចំណូលច្រើនជាងគេ៕