គិរីវង្ស ត្រៀមនាំចូលកីឡាករបរទេសល្អៗលេងលីគកំពូលវិញ
- 2016-12-26 02:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិរីវង្ស ត្រៀមនាំចូលកីឡាករបរទេសល្អៗលេងលីគកំពូលវិញ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ ជាជើងឯកលីគលំដាប់ទី២របស់កម្ពុជា ហើយក៏ជាបេក្ខភាពបានឡើងទៅលេងលីគកំពូលរដូវកាលក្រោយនេះដែរជាមួយក្រុមលេខ៣ អគ្គិសនីកម្ពុជា។
មានប្រិយមិត្តជាច្រើនឆ្ងល់ថា មិចបានជាគីរីវង្សជាអ្នកឈ្នះជើងឯកទៅវិញ នៅពេលដែលពិន្ទុរបស់ពួកគេស្មើជាមួយអគ្គិសនី ហើយគ្រាប់បាល់ស៊ុតចំណេញក៏ស្មើគ្នាទៀតនោះ។ យ៉ាងណាមិញ តាមរូបមន្តគឺពេលដែលក្រុម២មានពិន្ទុនិងគ្រាប់បាល់ស្មើគ្នាដូច្នេះ គេគិតទៅលើចំនួនកាតរបស់ក្រុមនីមួយៗទៅវិញ ខណៈដែលគីរីវង្សបានកាតតិចជាង ទើបទទួលបានជើងឯកតែម្ដង។
នៅពេលបានទៅលេងលីគកំពូលជាមួយក្រុមខ្លាំងៗនេះដែរ លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមខាងលើបាននិយាយដូច្នេះថា៖ “ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ចូលលេងលីគរដូវកាលក្រោយ អ្វីដែលយើងត្រូវធ្វើមុនគេគឺស្វែងរកកីឡាករបរទេសល្អៗមករួមក្រុម។ ដោយអាចទិញពីក្រៅ ឬខ្ចីជើងពីក្លឹបផ្សេងៗនៅកម្ពុជានេះ។ យើងរំពឹងថាការឡើងទៅម្ដងនេះ មិនធ្លាក់មកវិញទេ”។
គីរីវង់ធ្លាប់ឡើងលេងលីគកំពូលម្ដងមកហើយ ប៉ុន្តែត្រូវប្រកាសដកខ្លួនវិញ ដោយសារតែមានបញ្ហារឿងហិរញ្ញវត្ថុ ខណៈដែលការមិនបានលេងមួយរដូវកាលនោះ ពួកគេបានបង្កើតពានរង្វាន់មួយលេងនៅខេត្តតាកែវផងដែរ។
ការប្រកួតពានរង្វាន់លីគលំដាប់ទី២នេះ ក្រុមលេខ១បានទៅលើគីរីវង់សុខសែនជ័យ ប្រាក់រង្វាន់ ២០លានរៀល លេខ២បានទៅលើក្រុមអគ្គិសនីកម្ពុជា ប្រាក់រង្វាន់១៥លានរៀល លេខ៣បានទៅលើយុវជនបាទី ប្រាក់រង្វាន់១០លានរៀល និងលេខ៤បានទៅខេត្តសៀមរាប ប្រាក់រង្វាន់ ៥លានរៀល។ ក្រៅពីនោះក៏មាន រង្វាន់ចំពោះកីឡាករលេខល្អជាងគេ សៀង ចន្ធា ៥០ម៉ឺនរៀល Top Scorer បានទៅលើ ផានី អីរដ្ឋា រកបាន១០គ្រាប់ ៥០ម៉ឺនរៀល អ្នកចាំទីល្អ ស្រ៊ុន សេងលី ៥០ម៉ឺនរៀល ក្រុម Fair Play គីរីវង់សុខសែនជ័យ ៥០ម៉ឺនរៀល ផងដែរ៕