សៅ សុខនី៖ "ឆ្នាំ២០១៦កុនខ្មែរកើន៣០ភាគរយបើធៀបនឹង២០១៥"
- 2016-12-26 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៅ សុខនី៖ "ឆ្នាំ២០១៦កុនខ្មែរកើន៣០ភាគរយបើធៀបនឹង២០១៥"
ចន្លោះមិនឃើញ
ថ្មីៗនេះ លោក សៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត Major Cineplex by Cellcard បានលើកឡើងថាវិស័យភាពយន្តខ្មែរក្នុងឆ្នាំ ២០១៦ នេះទាំងអ្នកទស្សនា ទាំងចំនួនភាពយន្តកើនឡើង ៣០ ភាគរយ។
នាយកគ្រប់គ្រងខាងលើលើកឡើងថា សម្រាប់រោងភាពយន្ត Major Cineplex by Cellcard ក្នុងឆ្នាំ ២០១៦ នេះទទួលបានអ្នកទស្សនាសម្រាប់ភាពយន្តខ្មែរកើនឡើង ប្រមាណ ៣០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៥។ "បើយើងនិយាយឲ្យច្បាស់តែម្ដងក្នុងឆ្នាំ ២០១៥ រឿងខ្មែរជាមធ្យមមានអ្នកទស្សនា ៦៥០០ នាក់ក្នុង១រឿង ដោយឡែក ២០១៦ នេះវិញកើនដល់ ៨៦០០ នាក់ ក្នុង១រឿង" លោក បន្ត។
លោក សៅ សុខនី បន្ថែមទៀតថា បើពិនិត្យទៅលើភាពយន្តជាក់ស្ដែងវិញនោះ ក្នុងឆ្នាំ២០១៥ ជាមធ្យមរឿងខ្មែរមានចំនួនតែ២រឿងប៉ុណ្ណោះដែលត្រូវដាក់បញ្ចាំងក្នុង១ខែ ប៉ុន្តែសម្រាប់២០១៦ វិញជាមធ្យម ៣ ទៅ ៤ រឿងក្នុង១ខែ ដែលជាភស្តុតាងបញ្ជាក់ថាភាពយន្តខ្មែរចាប់ផ្ដើមរីកចម្រើនឡើងវិញហើយ៕
ទស្សនាការបកស្រាយបន្ថែមពី នាយកប្រតិបត្តិរោងភាពយន្ត Major Cineplex by Cellcard៖