ស្ទើរមិនជឿ! មុំ សុធារ៉ា តែ១នាទី អាចយំបានភ្លាម

  • 2016-12-26 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“និយាយ​រួម​ទៅ​គ្រាន់​តែ​បង​ចូល​សម្តែង​ខ្សែ​ភាព​យន្ត​ប៉ះចំ​​ឈុត​ឆាក​យំ​ភ្លាម​អូន ពេល​ប៉ះ​ឈុត​ឆាក​បែប​នេះ​បង​ប្រើ​ពេល ​​១​ នាទី​ជាង​ ដើម្បី​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ស្រក់​ចេញ​មក​"។ មុំ​ សុធារ៉ា ថ្លែង​មក​កាន់​Sabay។

តួ​អង្គ​នៅ​ក្នុង​រឿង​ "ស្លឹក​ចាក​" បន្ត​ថា​ នៅ​ពេល​ដល់​ឈុត​ឆាក​កំ​សត់​យំ​សោក​ម្តង​ៗ​លោក​មិន​ដែល​ប្រើ​ប្រាស់​ឧប​ករណ៍​ជំនួយ​នោះ​ទេ​ ដោយ​សារ​តែ​មុន​ពេល​សម្តែង​ខាង​ផលិត​កម្ម​បាន​ឲ្យ​សាច់​រឿង​ដែល​ត្រូវ​សម្តែង​មក​អាន​​ជា​មុនសិន​។ នៅ​ពេល​អាន​រឿង​​ត្រូវ​សម្តែងលោក​ត្រូវ​ដាក់​អា​រម្មណ៍​ខ្លួន​ឯង​ថា​ជា​​តួ​អង្គ​ម្នាក់​​កំពុង​តែ​ជួប​ទុក្ខ​សោក​ដូច​ក្នុង​រឿង​ ពេល​នោះ​ទឹក​ នឹង​ចេញ​មក​ជាក់​ជា​មិន​ខាន។

កំលោះ​សង្ហារ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា កន្លង​មក​លោក​ធ្លាប់​សម្តែង​ខ្សែ​ភាព​យន្ត​ភាគ​​ជា​ច្រើន​មាន​ដូច​ជា​រឿង​ "ស្លឹក​ចាក​" រឿង​ "គំនុំ​ស្នេហ៍​អតីត​ជាតិ​" និង​ រឿង​ "ប៉ា​ម៉ាក់​ខ្ញុំ​ប្រ​ជែង​កម្ម​" ជា​ដើម​។ ក្នុង​ចំណោម៣​រឿង​នេះ​គឺ​មាន​មួយ​រឿង​ដែល​លោក ប៉ះ​ឈុត​យំ​ និង​ជា​រឿង​ដំ​បូង​គឺ​រឿង​ "ស្លឹក​ចាក​"៕​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម