រឿង​ភាគ​ឥណ្ឌា​ថ្មី​ជាមួយ​តួ​ឯក​ស្រី​ស្អាត​មាន​មន្ត​ស្នេហ៍ នឹង​បញ្ចាំង​លើ MyTV

  • 2016-12-26 07:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ឥណ្ឌា​ជក់​ចិត្ត​ថ្មី​មួយ​ទៀត​ដែល​មាន​តួ​ស្អាតៗ នឹង​ត្រូវ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ MyTV ខណៈ​រឿង​នេះ​ក៏​ល្បី​នៅ​ឥណ្ឌា។

«បន្លា​ស្នេហ៍​ក្នុង​បេះដូង» ជា​ភាព​យន្ត​ភាគ​ឥណ្ឌា​ថ្មី​មួយ​ដែល​សម្តែង​ដោយ​តួ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​ទស្សនា​មិន​ចេះ​ជិនណាយ ជា​ពិសេស​តួឯក​ស្រី ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ជាមួយ​ស្នាម​ញញឹម​ទាក់​ទាញ និង​រាង​គួរ​ឲ្យ​ខ្នាញ់​។ ភាពយន្ត​នេះ ឆ្លុះ​បញ្ចាំង​ពី​ស្នេហា​ដែល​មាន​ភាព​ច្របូក​ច្របល់ ច្រណែន ឈ្នានីស ប្រច័ណ្ឌ​ គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​សារ​អំណាច​ស្នេហា ធ្វើ​ឲ្យ​តួ​ស្រី និង​បង​ប្អូន ត្រូវ​បាក់​បែក​គ្នា ឈ្លោះ​ទាស់ទែង បំភ្លេច​រាល់​ទំនាក់​ទំនង​ពី​មុន​ជាមួយ​គ្នា ក៏​ដើម្បី​តែ​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់។ សាច់​រឿង នឹង​ទៅ​ជា​យ៉ាង​ណា បើ​ផ្លូវ​ស្នេហា​មួយ​នេះ​ពេញ​ទៅ​ដោយ​បន្លា ឧបសគ្គ ទឹក​ភ្នែក​មិន​ចេះ​អស់ មិន​ចេះ​ហើយ​នោះ?

ខ្សែ​រឿង​ជក់​ចិត្ត​នេះ ក៏​បង្ហាញ​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ឥណ្ឌា ដែល​អាច​ជា​ចំណេះ​ដឹង​មួយ​សម្រាប់​ទស្សនិកជន​ផង​ដែរ ព្រោះ​គ្រប់​សកម្មភាព គ្រប់​ពាក្យ​សម្ដី​សុទ្ធ​តែ​ប្រទាក់​ក្រឡា​ពី​មួយ​ភាគ ទៅ​មួយ​ភាគ ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ទស្សនា ចង់​តាម​ដាន​ដំណើរ​រឿង​នឹង​ទៅ​ជា​យ៉ាង​ណា​ទៀត​ផង។

«បន្លា​ស្នេហ៍​ក្នុង​បេះដូង» នឹង​ត្រូវ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ MyTV រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​អាទិត្យ វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់ និង​ផ្សាយ​ឡើង​វិញ វេលា​ម៉ោង ៩ យប់។

MyTV ជា​ស្ថានីយ​ទូរទស្សន៍​កំពុង​ឈាន​មុខ​គេ​លើ​ផ្នែក​កម្សាន្ត និង​ខ្សែ​ភាព​យន្ត​ល្បីៗ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក។ MyTV នៅ​តែ​បន្ត​ស្វះស្វែង​រក​កម្មវិធី​ប្លែកៗ ល្អៗ សប្បាយៗ រួម​ទាំង​ខ្សែ​ភាព​យន្ត​ល្បី​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​បម្រើ​ដល់​ចំណី​ចក្ខុ​របស់​ទស្សនិកជន​ដ៏​ច្រើន​ក្នុង និង​ក្រៅ​ប្រទេស។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ MyTV បាន​និង​កំពុង​ទទួល​បាន​ការ​កោត​សរសើរ និង​ការ​ជក់​ចិត្ត​ដិត​អារម្មណ៍​ពី​បណ្ដា​ទស្សនិកជន​ទៅ​លើ​ខ្សែ​ភាព​យន្ត​ភាគ​ឥណ្ឌា​ខ្លាំង​ទៀត​ផង៕

ដោយ៖ សុផាត