ចង់​លេង​ម៉ូដ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ស្អាតៗ ទាញ​យក​តាម​គេហទំព័រ​នេះ

  • 2016-12-27 03:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aksorkhmer.com ជា​វិបសាយ​ដែល​ប្រមូល​ផ្ដុំ​ដោយ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ស្អាតៗ​រាប់​រយ​ម៉ូដ ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ។

លោក នៅ សំណាង(រូបខាងស្ដាំគេបង្អស់)

លោក នៅ សំណាង(ហៅ អា​ក្បាល​ធំ) ឲ្យ​ដឹង​ថា គេហទំព័រ​អក្សរខ្មែរ AksorKhmer.com គឺ​ជា​កន្លែង​ផ្ទុក​ពុម្ព​អក្សរ​ខ្មែរ​​ផ្លូវការ ដោយ​បាន​ប្រមូល​ពុម្ព​អក្សរ​ខ្មែរ​ទាំង​ប្រភេទ​យូនីកូដ និង​ប្រភេទ​ធម្មតា​ដាក់​ជា​កញ្ចប់ ងាយស្រួល​​​​មើល និង​ទាញ​យក។

គោលបំណង​ដែល​គេហទំព័រ​អក្សរខ្មែរ AksorKhmer.com លើក​យក​ពុម្ព​ទាំងអស់​មក​ផ្ដុំ​គ្នា​ ដើម្បី​​​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​ពុម្ព និង​ដឹង​ថា​ពុម្ព​អក្សរ​ខ្មែរ​សព្វថ្ងៃ​មាន​ប៉ុន្មាន​ រូបរាង​មាន​លក្ខណៈ​អ្វី​ខ្លះ? ជួយ​កាត់​បន្ថយ​ការ​សួរ​គេ​ឯង​អំពី​ពុម្ព​​អក្សរ​ខ្មែរ។

ថ្វីត្បិត​តែ​អ្នក​រចនា​ពុម្ព​ទាំង​អស់ បាន​ដាក់​ឲ្យ​ទាញ​យក​​ពុម្ព​អក្សរ​ ទៅ​ប្រើ​​ដោយ​សេរី​ក៏​ពិត​មែន ប៉ុន្តែ​មិន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ផលិតកម្ម អ្នក​ក្រាហ្វិក​អាជីព​យក​ទៅ​ប្រើប្រាស់​ដើម្បី​ប្រកប​អាជីវកម្ម​បន្ត​​ទៀត​នោះ​ទេ។

ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​បាន​រចនា​កន្លង​មក មាន​ឈ្មោះ​និង​ម៉ូដ​ប្លែក​ច្រើន​ដូច​ជា AKbalthom Moul 6, Kh Baphnom Buddha Story,Kh Baphnom Baktouk, iKampuchea_VATHANA ជា​ដើម ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​ដើរ​បាន​ត្រឹមត្រូវ​ទេ ព្រោះ​អ្នក​រចនា​ជើង​ថ្មី សុទ្ធតែ​មិនមែន​អ្នក​ជំនាញ ឬ​ឆ្លង​កាត់​ការ​សិក្សា​ពី​ការ​បង្កើត​ពុម្ព​នោះ​ទេ បើ​មាន​បញ្ហា​សូម​រាយការណ៍​ទៅ​អ្នក​រចនា​ពុម្ព​ទាំង​នោះ​៕

តារាងពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​បាន​រចនា​កន្លង​មក

អត្ថបទ៖ រក្សា