កាដូ​ដែល​អ្នក​មិន​គួរ​រំលង​សម្រាប់​ជូន​អ្នក​មាន​គុណ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាង​មុខ!

  • 2016-12-27 11:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀង​រាល់​ឱកាស​ពិសេស មិន​ថា​ចូល​ឆ្នាំ​ថ្មី ឬ​បុណ្យ​ទាន​ផ្សេងៗ គ្រប់​គ្នា​តែង​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​ក្រុម​គ្រួសារ ដើរ​លេង ឬ​ញ៉ាំ​អាហារ​រួម​គ្នា។ នេះ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់ ហើយ​វា​បង្កើន​សុភមង្គល​កាន់​តែ​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ​នីមួយៗ។

ឪពុក​ម្ដាយ​តែង​ចង់​ឃើញ​កូន​ប្រុស​ស្រី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត ហើយ​គាត់​មិន​ដែល​រំពឹង​ចង់​បាន​អ្វី​មួយ​ពី​កូន​មក​វិញ ក្រៅ​តែ​ពី​ក្ដី​ស្រលាញ់ ការ​យក​ចិត្ត​ទុក​ដាក់ នៅ​រាល់​ឱកាស​ពិសេស ឬ​បុណ្យ​ទាន​ផ្សេងៗ។ រីឯ​កូន​គ្រប់​រូប​ក៏​ប្រាថ្នា​ចង់​ឃើញ​ឪពុក​ម្ដាយ​មាន​អាយុ​យឺនយូរ សុខភាព​ល្អ និង​រួម​រស់​នៅ​ជាមួយ​កូនៗ​បាន​យូរ​អង្វែង​ដែរ ហេតុ​ដូច​នេះ​វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវ​ធ្វើ​អ្វី​មួយ​សម្រាប់​ពួក​គាត់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខាង​មុខ។ ដូច​នេះ សូម​កុំ​រំលង​ការ​ជូន​កាដូ​ដល់​អ្នក​មាន​គុណ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។ ការ​ជូន​កាដូ​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក​មាន​គុណ ព្រោះ​វា​បង្ហាញ​ពី​ការ​គោរព​ និង​ក្តី​ស្រលាញ់​របស់​អ្នក​ដែល​មិន​ចេះប្រែប្រួល ឬ​ទោះ​បី​ជា​អ្នក​មាន​ក្រុម​គ្រួសារ​ក៏​ដោយ។

លើស​ពី​នេះ បើ​អ្នក​ជ្រើសរើស​កាដូ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ អាយុ​យឺនយូរ គឺ​អ្នក​នឹង​សម្រេច​បំណង​ប្រាថ្នា​ដែល​ចង់​ឲ្យ​លោក​ទាំង​ពីរ​នៅ​រួម​រស់​ជាមួយ​កូនៗ​បាន​យូរ​អង្វែង។ កន្ត្រក ប្រ៊េនស៍ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ជូន​អ្នក​មាន​គុណ ព្រោះ​ប្រ៊េនស៍ ជា​ផលិត​ផល​មាន​គុណភាព និង ល្អ​បំផុត​សម្រាប់​សុខភាព ហើយ​មាន​ច្រើន​ជម្រើស ដូចជា ទឹក​ត្រចៀក​កាំ ស៊ុប​មាន់ និង​វីតាប្រ៊ូន​ជាដើម។ ជ្រើស​រើស​កន្ត្រក ប្រ៊េន​ស៍ ជា​កាដូ​ពិសេស​សម្រាប់​មនុស្សជា​ទី​ស្រលាញ់​របស់​អ្នក។

ប្រ៊េនស៍ ជូន​ពរ​សុខភាព​ល្អ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក

ដោយ៖ សុផាត