ឆ្នាំនេះវិស័យហ្គេមលើទូរសព្ទរកចំណូលបាន ៩១ ពាន់លានដុល្លារ
- 2016-12-28 07:18:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះវិស័យហ្គេមលើទូរសព្ទរកចំណូលបាន ៩១ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ទិន្នន័យពីក្រុមហ៊ុនសិក្សាទីផ្សារ SuperData Research បានបង្ហាញឆ្នាំ ២០១៦ ជាឆ្នាំដ៏ផ្ទុះខ្លាំងមួយសម្រាប់វិស័យហ្គេមលើទូរសព្ទ ដោយអាចបង្កើតចំណូលបាន ៩១ ពាន់លានដុល្លារ។
តួលេខរបស់ក្រុមហ៊ុនខាងលើបង្ហាញដែរថា ក្នុងមួយខែៗ មានអ្នកលេងហ្គេមសកម្មលើទូរសព្ទចំនួន ២,៦ ពាន់លាននាក់ក្នុងមួយឆ្នាំ ហើយអ្នកលេងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាអ្នកចំណាយច្រើនជាងគេលើការលេងហ្គេមនេះ។ ហ្គេមល្បីៗដែលអាចរកចំណូលបានកប់ក្ដោងនៅឆ្នាំនេះរួមមាន Pokemon Go ដែលរកចំណូលបានប្រមាណ ៧៨០ លានដុល្លារ បូករួមនឹងហ្គេម Super Mario Run ដែលត្រឹម ៣ ថ្ងៃអាចរកបាន ១៤ លានដុល្លារ។
វិស័យហ្គេមទូរសព្ទនៅមិនទាន់ឈានដល់ចំណុចកំពូលនៅឡើយទេ ដោយចំណូលសកលបានពីវិស័យនេះរំពឹងថានឹងឡើងកាន់តែខ្ពស់នៅរយៈពេល ៣ ឆ្នាំខាងមុខទៀត៕