ជួយលើកស្ទួយតម្លៃអក្សរជាតិ តាមរយៈការផ្ទៀងផ្ទាត់ពាក្យលើកម្មវិធី​វចនានុក្រម​ខ្មែរ

  • 2016-12-29 03:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​វចនានុក្រម​សម្ដេច​សង្ឃរាជ​ជួនណាត (Chuon Nath Digital Dictionary) ដែល​ទើប​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​លើ Android កាល​ពី​ពេល​ថ្មីៗ ពេល​នេះ​នៅ​លើ iOS អាច​ដោនឡូត​បាន​ហើយ។

កម្មវិធីវចនានុក្រម​សម្ដេច​សង្ឃរាជ​ជួនណាត

កម្មវិធី​វចនានុក្រម​ខ្មែរ​នេះ មាន​ការ​រចនា​បាន​យ៉ាង​ល្អ ស្រួល​​ប្រើ មិន​រញ៉េរញ៉ៃ ស្វែង​រក​ពាក្យ​ពិបាក​​បាន​លឿន អាច​រក្សា​ទុក​ពាក្យ​ពិបាក​ទាំង​នោះ​ទុក និង​អាច​ជួយ​កាត់​បន្ថយ​ការ​សរសេរ​​ខុស ឬ​សរសេរ​ជា​ភាសា​និយាយ លើ​បណ្ដាញ​សង្គម​បាន​ទៀត​ផង។

កម្មវិធី​វចនានុក្រម​ខ្មែរ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​របស់​អគ្គិសនី​កម្ពុជា EDC ដែល​ទើប​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ពេល​ថ្មីៗ។ បច្ចុប្បន្ន​ប្រិយមិត្ត​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​កុំ​ភ្លេច Rate ផង​ដើម្បី​គាំទ្រ​ស្នាដៃ​​ថ្មី​នេះ៕

ទាញ​យក នៅ​ទីនេះ Android | iOS

អត្ថបទ៖ រក្សា