៥​រឿង​ដែល​មាន​អ្នក​អាន​ជាង​១០​ម៉ឺន នៅ​ប្រលោមលោក​sabay

  • 2016-12-30 05:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​អបអរសាទរ​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ប្រលោមលោក​sabay​សូម​បង្ហាញ​រឿង​៥ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មិត្ត​អ្នក​អាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ប្រចាំ​ឆ្នាំ​២០១៦​នេះ។ រឿង​នីមួយៗ​មាន​មិត្ត​អ្នក​អាន​ភាគ​ច្រើន​សរសើរ​ថា ល្អ​អាន​និង​ជក់​ចិត្ត​គ្រប់ៗ​រឿង ចង់​ដឹង​រឿង​អ្វី​ខ្លះ តោះ​កុំ​ខាត​ពេល​យូរ ចុច​អាន​រឿង​ណា​ដែល​ពេញ​ចិត្ត​ជាង​គេ​នៅ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា។

១ សង្សារ​មួយ​ម៉ឺន​ដុល្លារ

លុយ​មួយ​ម៉ឺន​ដុល្លារ​បាន​ថ្ពក់​ទាញ​បេះដូង​បុរស​ម្នាក់ ដែល​មាន​សង្សារ​រួច​ទៅ​ហើយ ឱ្យ​លង់​ចិត្ត​ដក​មិន​រួច​ពី​នារី​អភិជន​មួយ​ដួង។ គូ​ស្នេហ៍​ដុះដាល​ឡើង​ដោយ​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ នឹង​ទៅ​ជា​ប្ដី​ប្រពន្ធ​ឬ​ទេ?

ចុច​ត្រង់​នេះ​ដើម្បី​អាន...

២ អូន​ហ្នឹង! ខ្លាច​អី?

រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​រឿង​មាន​ប្រជាប្រិយ​ទាំង​៥ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នាៗ។ ជា​រឿង​ខ្មោច​លាយឡំ​ដោយ​ភាព​កំប្លុកកំប្លែង​និង​ភាព​សិចស៊ី។ សាច់រឿង​ងាយៗ​ធម្មតាៗ តែ​បន្ទាប់​ពី​អាន​ហើយ នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ធូរ​ស្រាល់​ក្នុង​ចិត្ត។

ចុច​ត្រង់​នេះ​ដើម្បី​អាន...

៣ បទ​ចម្រៀង​ខ្មោច

មាន​បទ​ចម្រៀង​មួយ​បទ ដែល​អាច​ឱ្យ​មនុស្ស​ស្រី​ច្រៀង​អន្ទង​ចិត្ត​មនុស្ស​ប្រុស ​ឱ្យ​លង់​ស្រលាញ់​បាត់​មុខ​មិន​បាន អ្នក​ដែល​បាន​ស្ដាប់​ចម្រៀង​នេះ​ហើយ ក៏​កើត​ចិត្ត​ស្រលាញ់​និង​អារម្មណ៍​តណ្ហា​ពុះ​កញ្ជ្រោល​ដល់​ថ្នាក់​មិន​អាច​គ្រប់គ្រង​បាន។ រឿង​នេះ​គ្រង់​តំណែង​ប្រជាប្រិយ​ភាព​ពីរ​ឆ្នាំ​មក​ហើយ​ ក្នុង​ចំណោម​រឿង​ល្បី​ប្រចាំ​ឆ្នាំ។

ចុច​ត្រង់​នេះ​ដើម្បី​អាន...

៤ ជួប​ស្នេហ៍​នៅ​ KTV

កំលោះ​សិដ្ឋ​ចូល​KTV លង់​ស្នេហ៍​នារី​អ្នក​បម្រើ​ការងារ​នៅ​ទី​នោះ​ ហើយ​ស្ម័គ្រ​ចិត្ត​បេះ​យក​បុប្ផា​រាត្រី​ធ្វើ​ជា​ប្រពន្ធ។ ទោះ​បី​ជា​អ្នក​ផ្ទះ​មិន​ព្រម​ទទួល​យក​ការ​សម្រេច​ចិត្ត​បែប​នេះ តែ​នាយ​នៅ​តែ​រក​វិធី​លួងលោម​និង​ពន្យល់​ពួក​គាត់​ឱ្យ​យល់​ពី​ស្នេហា​របស់​ពួក​គេ​ទាំង​ទ្វេ។

ចុច​ត្រង់​នេះ​ដើម្បី​អាន...

៥ ហេតុ​អ្វី​មិនមែន​ជា​បង?

ស្រលាញ់​គ្នា​មាន​អ្នក​ទី​បី ម្ខាង​ជា​សង្សារ​រៀន​ជាមួយ​គ្នា​នៅ​សាកលវិទ្យាល័យ ឯ​ម្ខាង​ទៀត​ជា​មិត្ត​រួម​ការងារ​ដ៏​យល់​ចិត្ត​ម្នាក់ ហើយ​មិត្ត​ម្នាក់​នេះ​បាន​ធ្វើ​ឱ្យ​នាង​លង់​ស្រលាញ់​ភ្លេច​សង្សារ​ដើម​ ដែល​តែង​ប្រចណ្ឌ​និង​កាច​ខុស​រឿង។

ចុច​ត្រង់​នេះ​ដើម្បី​អាន...

អត្ថបទ៖ វីរៈ

អត្ថបទថ្មី