Vj Alaskoo ត្រៀម​ផលិត ​កម្មវិធី​​ទូរទស្សន៍​បែប​រន្ធត់

  • 2017-01-02 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ និង ជា​តារា​សម្ដែង​ Vj Alaskoo ប្រាប់​មក​កាន់​ Sabay ថា​លោក​នឹង​ផលិត​កម្មវិធី​ទូរទស្សន៍​បែប​រន្ធត់​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍កាល​ពីពេលថ្មីៗ​ ពិធីករ រូប​នេះ​ប្រាប់​ថា លោក​ត្រៀម​ផលិតកម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ "ចង្កៀង​មួយ​រាត្រី" ដែល​ជា​កម្មវិធី​ ​និទាន​ឡើង​វិញ​នូវ​រាល់​រឿង​រ៉ាវ​រន្ធត់ៗ​ ត្រៀម​នឹង​ចេញ​ផ្សាយ​ភាគ​ដំបូង​នៅ​ក្នុង​បណ្ដាញ​សង្គម ​ហ្វេសប៊ុក ក្នុង​ខែ​ មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

តារា​សម្ដែង​វ័យ​៣០​ឆ្នាំ​ បង្ហើប​ថា​ ទីតាំង​ទី​មួយ​ដែល​ក្រុម​លោក​នឹងចុះ​ទៅ​​ គឺខេត្ត​កំពង់​ឆ្នាំង ក្នុងវត្ត​មួយ​ដែល​ធ្លាប់​មាន​រឿង​រ៉ាវ​ដ៏​រន្ធត់​កើត​ឡើង​នៅ​ចំពោះ​ចៅ​អធិការ​វត្ត​ផ្ទាល់ ហើយ​ចៅ​អធិការ​អង្គ​នោះ​នឹង​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​ទី​មួយ​សម្រាប់​រាត្រីដំបូង​ផង​ដែរ។ ​​លោក​លើក​ឡើង​ពី​​មូលហេតុ ​ដែល​លោក​ផលិត​កម្មវិធី​នេះ​ថា​ លោក​ចង់អ្វីដែល​ប្លែក​ និងពិត ​ហើយ​លោក​ ព្រមទាំងក្រុម​ការងារនឹង​ចុះ​ទៅ​ដោយ​ផ្ទាល់​​សម្រាប់​ទស្សនិកជន​ខ្មែរ​។​

សម្រាប់​ក្តី​សង្ឃឹមវិញ​ អតីត​ពលករ​កូរ៉េ​រូប​នេះ​និយាយថា៖ "ខ្ញុំមាន​ក្តី​សង្ឃឹម​៦០% ថា​កម្មវិធី​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​ ព្រោះ​ខ្ញុំ និង​ដៃ​គូ​ដែល​ជា​មិត្ត​ភក្តិ​ សុទ្ធ​តែ​​ជា​អ្នក​ផលិត​កម្មវិធី​ស្រាប់"។ លោក​បន្ត​ថា​ គម្រោង​​នេះធ្លាប់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​នៅ​កូរ៉េ ហើយ​លោក​សង្ឃឹម​ថា​នៅ​កម្ពុជា ​នឹង​ទទួល​បាន​ជោគ​ជ័យ​ដូច​គ្នា​ ព្រោះ​ខ្មែរ​ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​អប្បិយជំនឿ​ស្រាប់។

​​​​​​​​​​​​​Alaskoo អះអាង​ថា​ជំហាន​ដំបូង​ ​លោក​ធ្វើ​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​​មិន​មាន​អ្នក​ឧបត្ថម្ភ​ទេ តែ​នៅ​ពេល​ខាង​មុខ​លោក​នឹង​ទាក់​ទង​រក​អ្នក​សហការ​ឧបត្ថម្ភ​ដើម្បី​ទិញ​ម៉ោង​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​តែ​ម្ដង។

ស្តាប់​ការ​បកស្រាយ​ពី ​​​​​​​​​​​​​Alaskoo ក្នុងវីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី