លទ្ធផល​ចុងក្រោយ​ រក​​ឃើញ​កំពូល​​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ២០១៦

  • 2016-12-30 09:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្ដាហ៍​​ sabay បាន​​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ស្ទង់​មតិ​​ក្រៅ​ផ្លូវការ​មួយ​ ដើម្បី​ស្វែង​រក​កំពូល​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ដោយ​ផ្អែក​តាម​ចំណង់ចំណូលចិត្ត​របស់​មិត្ត​អ្នក​អាន។

ការ​ស្ទង់​មតិ​ដែល​មាន​​​រយៈ​ពេល ៥ ថ្ងៃ​​​ ទទួល​បាន​​​អ្នក​ចូលរួម​បោះឆ្នោត​ចំនួន ៣៦៦១ សម្លេង បង្ហាញ​លទ្ធផល​គឺ​ Galaxy S7 Edge ឈរ​លើ​គេ ទទួល​បានសម្លេង​គាំទ្រ​ ៩២៧ សម្លេង តាម​ពី​ក្រោយ​យ៉ាងប្រកៀក​ដោយ​ iPhone 7 Plus ដែល​ទទួល​បាន ៨៩០ សម្លេង។ ចំណែក G5 របស់ LG ទទួល​បាន ៧៣៤ សម្លេង​ឈរ​លេខ​រៀង​ទី​ ៣ ​តាម​ដោយ​ Galaxy S7 ដែល​ទទួល​បាន ២៨៦​ សម្លេង។

ចំណែក​ Huawei P9 ស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់​លេខ ៥ ​ទទួល​បាន ២៤៩ សម្លេង នៅ​ពី​លើ Xperia XZ របស់ Sony ដែល​ទទួល​បាន ២០៦ សម្លេង។

ដំបូង​ឡើយ​ iPhone 7 Plus បាន​នាំ​មុខ​គេ​​​សម្រាប់​ការ​បោះឆ្នោត​ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ចុងក្រោយ​​ Galaxy S7 Edge បែរ​ជា​អ្នក​នាំ​មុខ​វិញ​ ដែល​ធ្វើ​ឲ្យ​ Galaxy S7 Edge ជាប់​ជា​ស្មាតហ្វូន​កំពូល​ប្រចាំ​ឆ្នាំ​ សម្រាប់​ការ​បោះ​ឆ្នោត​លើ​វិបសាយ​ sabay។

សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​នេះ​រៀបចំ​ឡើង​ក្រៅ​ផ្លូវការ​ប៉ុណ្ណោះ ដើម្បី​អាច​ឲ្យ​ប្រិយមិត្ត​​បោះឆ្នោត​គាំទ្រ​ទូរសព្ទ​ដ៏​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ​។

ខាង​ក្រោម​ជា​លទ្ធផល​សម្រេច​បាន​ពី​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​រយៈពេល​ ៥ ថ្ងៃ​មក​នេះ៖​​​​​​

អត្ថបទ៖ សុខហេង