មិន​ធម្មតា គ្រឿន មិន​ត្រឹម​ពូកែ​កំប្លែង តែ​បាល់ទះ ក៏​ខ្លាំងដែរ ​វ៉ៃ​រាប​អស់​ហើយ​តាម​ភូមិ

  • 2017-01-04 04:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ​គ្រឿន បាន​ប្រាប់​ថា កីឡា​បាល់​ទះ ត្រឹម​ប្រកួត​គ្នា​នៅ​​ក្នុង​ក្រុម​កំប្លែង​​​ CTN ខ្លួន​ និង នាយ​ពែកមី គឺ​ជា​ជើង​ខ្លាំង ព្រោះ​រាល់​ថ្ងៃ​អត់​មាន អ្នក​ណា​លើ​ខ្លួន​ឡើយ ហើយ​ក៏​ធ្លាប់​វាយ​រាប​តាម​ភូមិ​ដែរ។

នាយ​​បាន​លើក​ឡើង​​ថា បើ​និយាយ​ពី​កីឡា បាល់​ទាត់​ និង បាល់​​ទះ នាយ​ចូល​ចិត្ត​ជាង​គេ ហើយ​ក្នុង​នោះ​សម្រាប់​បាល់​ទះ ជំនាញ​របស់​នាយ គឺ​ដៃ​ឆ្វេង ឬ​ហៅ​ថា ស្មាត់​ឆ្វេង។ នាយ​ចេះ​លេង​កីឡា​នេះ តាំង​ពី​វ័យ​ខ្ទង់​២០ឆ្នាំ ហើយ​ក្នុង​ស្រុក​ភូមិ ស្ទើរ​តែ​មិន​មាន​ដៃគូ​ប្រៀប​ផង។

នាយ​គ្រឿន​ថា នាយ​ និង​បង​ប្រុស​របស់​ខ្លួន នាយ​ពែក​មី គឺ​ជា​ដៃគូ យល់​ចិត្ត​គ្នា​បំផុត ហើយ​ចូល​ចិត្ត​លេង ២ស្មើ។ យ៉ាង​ណា​ក៏​ដោយ តារា​កំប្លែង​រូប​នេះ បញ្ជាក់​ថា ការ​លេង​ម្ដង មិន​​ភ្នាល់​ប្រាក់​ធំដុំ​​អ្វី​ឡើយ​ឡើយ គឺ​ត្រឹម​ដាក់​ទឹក​សុទ្ធ និង​ចេញ​តុងឲ្យ​​គ្នាដើម្បី​សុខភាព​ប៉ុណ្ណោះ។

ដោយសារតែ​កីឡា​បាល់​ទះ ក្នុង​ចង្កោម​​ក្រុម​កំប្លែង​​CTN មិន​មាន​​ដៃគូ​លេង ទើប​ក្រុម​របស់​លោក​បាន​បង្កើត​ក្រុម​បាល់​ទាត់​១​ក្រុម​ទៀត ហើយ​បច្ចុប្បន្ន​​ក្រុម​បាត់​ទាត់​នោះ​ ក៏​មាន​ថ្វី​ជើង​មិនធម្មតា​ដែរ​។ ត្បិត​អី​កន្លង​មក​​ធ្លាប់​បំបាក់​ច្រើន​ក្រុម​មក​ហើយ។

សូម​ស្ដាប់​វីដេអូ ស្ដីពី​ការ​រៀបរាប់​​របស់​នាយ គ្រឿង ជុំវិញ​ការ​លេង​កីឡា​ខាង​លើ។

អត្ថបទ៖ ខុត សីហា