​តារា​មួយ​ក្រុម គេចមិន​ផុ​ត​ពី​អ្នក​ប្រមាញ់​រូបភាព Sabay នៅប្រលាន​យន្ត​ហោះ​

  • 2017-01-05 01:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ប្រហែល​​ម៉ោង​ ២​ រសៀល​ក្រុម​ការងារ Sabay បាន​ទៅ​យក​ព័ត៌មាន​មួយ​នៅ​ប្រលាន​យន្ត​ហោះ​ ស្រាប់​តែ​ប្រទះ​ឃើញ​តារា​មួយ​ក្រុម​មាន មុំ​ សុធារ៉ា យ៉ាន លីនដា និង​ កូន​ស្រី​ ដើរ​ចេញ​ពី​ប្រលាន ​ភ្លាម​នោះ​ឃើញ​លេច​មុខ​​តារា​សម្ដែង​ សារ៉ាយ សក្ខណា ​រួម​ទាំង​សាច់​ញាតិ ដែល​អង្គុយ​រង់ចាំ​យូរ​ក្បែរ​នោះ ចេញ​មក​ទទួល​ស្វាគមន៍​ពួកគេ​​យ៉ាង​​រាក់​ទាក់។​

មិន​បង្អង់យូរ​ក្រុម​អ្នក​ប្រមាញ់​រូបភាព​ Sabay បាន​ផ្តិត​យក​រូប​ភាព​និងវីដេអូ​ខ្លះៗ សម្រាប់​ចែកជូន​ប្រិយមិត្ត​ទស្សនាផងដែរ។ យ៉ាង​ណា​មិញ​ វត្ត​មាន​តារា​មួយ​ក្រុម​នេះ​​ទើប​តែ​មក​ដល់​ពី​ប្រទេស​ថៃ ព្រោះ​​​បើ​តាម​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក របស់​តារា​ប្រុស មុំ សុធារ៉ា កាល​ពី​ម្សិលមិញ​មុន​ម៉ោង​២រសៀល​ លោក​បាន​សរសេរ​​ថា​កំពុង​នៅ​ប្រទេស​ថៃ ថត​MV ថ្មី​ឲ្យ​ យ៉ាន លីនដា និង​ត្រៀម​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។

​​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម