ថត​អាក្រាត​កាយ គង់ ចាន់រដ្ឋា គូដណ្ដឹង​លើក​ទឹក​ចិត្ត

  • 2017-01-05 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ​កញ្ញា គង់ ចាន់រដ្ឋា បាន​ប្រាប់​​ថា កាល​ខ្លួន​ថត​​សិច​ស៊ី​ស្ទើរ​តែ​អាក្រាត​កាយ​កាល​ពី​ពេល​កន្លង​ទៅ​ លោក ស៊ិន សុភា ដែល​ជា​គូដណ្ដឹង​ មិន​បាន​ហាម​ឃាត់​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជំរុញ​ថែម ដើម្បី​ប្រជាប្រិយភាព​ទៅ​ថ្ងៃ​អនាគត។

ប្រហែល​១ខែ​មុន​កញ្ញា គង់ ចាន់រដ្ឋា បាន​បញ្ចេញ​រូប​សិច​ស៊ី​​ស្ទើរ​តែ​អាក្រាត​កាយ របស់​ខ្លួន​ជា​ច្រើន​សន្លឹក ដោយ​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​មិន​បញ្ចេញ​ឈ្មោះ​ទស្សនាវដ្ដី​នោះ​​​ឡើយ។ តារា​ស្រី​​រូប​នេះ​បាន​ប្រាប់​ថា ពេល​ទៅ​ថត​គូដណ្ដឹង​​របស់​នាង​នៅ​ក្បែរ​ខ្លួន​រហូត ហើយ​ថែម​ទាំង​ជួយ​កាន់​ខោអាវ​ឲ្យ​ថែម​ទៀត​ផង។

នាង​សារភាព​ថា ពេល​កំពុង​ថត​មាន​ពេល​ខ្លះ​ក៏​របូត​ទាំង​អស់​ក៏​មាន ប៉ុន្តែ​រូប​ទាំង​នោះ​មិន​អាច​បញ្ចេញ​បាន​​ ព្រោះខ្លាច​ប៉ះពាល់។ តារា​ស្រី​រូប​នេះ​​ឡើង​ថា ដោយសារតែ​គូដណ្ដឹង​​របស់​ខ្លួន​ជា​អ្នក​សិល្បៈ​ដូច​គ្នា អីចឹង​ទាក់​ទង​រឿង​សិចស៊ី​បែប​សិល្បៈ ដូច​នេះ​​មិន​ជា​បញ្ហា​ឡើយ ហើយ​ម្យ៉ាង​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​សម្រាប់​លក់​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា បាន​​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​ជិត​១ឆ្នាំ​មក​ហើយ បែប​នេះ​ក្ដី​អ្នក​ទាំង​២មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅ​ឡើយ​ទេ។​

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី