បណ្ដាញ​សង្គម​ថ្មី​បង្កើត​ដោយ​កូន​ខ្មែរ មុខងារ​ស្រដៀង​គ្នា​នឹង Facebook

  • 2017-01-05 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Like Cambodia ជា​បណ្ដាញ​សង្គម​ថ្មី បង្កើត​ឡើង​ដោយ​លោក ស៊ាន វណ្ណារិទ្ធិ អ្នក​អភិវឌ្ឍ​កម្មវិធី​ជំនាញ​មួយ​រូប​ក្នុង​ស្រុក។

មុខងារ​ជា​ច្រើន​ក្នុង​កម្មវិធី​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​បណ្ដាញ​សង្គម​យក្ស Facebook ដែរ ដូចជា មុខងារ Reaction លើ Post នីមួយៗ Tag Friend និង Check-in ជា​ដើម។ ចំពោះ​ការ Like និង Comment លើ Post ណាមួយ​ម្តងៗ ម្ចាស់​គណនី​នឹង​ទទួល Notification លើ​ទូរសព្ទ។

បណ្ដាញ​សង្គម​វ័យ​ក្មេង Like Cambodia ទើប​ដាក់​ឲ្យ​ប្រើ​​ប្រាស់​កាល​ចុង​ឆ្នាំ ២០១៦ ហើយ​បច្ចុប្បន្ន មាន​អ្នក​ប្រើ​ប្រហែល​ជាង ១០០ នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា។

Like Cambodia មាន​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​សម្រាប់​ជ្រើស​រើស ហើយ​អាច​ទាញ​យក​បាន​ទាំង​លើ iOS និង Andorid។

  • ទាញ​យក Like Cambodia លើ App Store(41,3 MB)

  • ទាញ​យក Like Cambodia លើ Play Store

ឬ​ចូល​ទៅ​កាន់ www.likecambodia.com

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម