ក្ដៅៗ YG ប្រកាស​ថា 2NE1 នឹងចេញបទចម្រៀង​ថ្មី

  • 2017-01-05 10:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​បាន​បំបែក​ក្រុម​មែនពិត ប៉ុន្តែក្រុមចម្រៀង 2NE1 នឹង​ចេញបទចម្រៀងថ្មីមួយជាលើក​ចុង​ក្រោយ ដើម្បីជាសារលា​គ្នាដល់អ្នកគាំទ្រទាំងឡាយរបស់ខ្លួន។

សារព័ត៌មានកូរ៉េខាងត្បូង X Sports News បាន​ប្រកាស​ថា​សមាជិក 2NE1 ចំនួន ៣ រូប​រួម​មាន CL, Sandara Park និង Park Bom បានរួម​គ្នា​ផលិតបទចម្រៀង​ថ្មីចំណងជើង​ថា "Goodbye" ដោយ​វីដេអូចម្រៀងសម្រាប់បទនេះបានថត​រួចរាល់ជាស្រេច។ Minzy អតីតសមាជិក​កូនពៅរបស់ក្រុម 2NE1 មិនបានរួមសហការផលិតចម្រៀងថ្មីមួយបទនេះឡើយ។

ប្រភព​ព័ត៌មានខាងលើបានលើកឡើង​ថា ៖ «យោងតាមផលិតកម្ម YG ដោយ​សារ​តែការ​បំបែក​ក្រុម​ 2NE1 កើត​ឡើង​ភ្លាមៗពេក ដូចនេះ​សមាជិកដែលមិនបានលា​អ្នកគាំទ្រស្រួលបួល បាន​សម្រេច​ថា​នឹង​បង្ហាញ​អារម្មណ៍របស់ខ្លួនតាមបទចម្រៀង»។

បទ​ចម្រៀង "Goodbye" នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២១ ខែ​មករា ខាង​មុខ​នេះ​ហើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង