នឹកស្មានមិនដល់ថា បទដំបូងរបស់ ឈិន ម៉ានិច្ច មានសន្ទុះគាំទ្រលឿន និង ច្រើនខ្លាំងយ៉ាងនេះ!

  • 2017-01-07 03:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបទចម្រៀងថ្មីរបស់ម្ចាស់ពាន Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានចេញផ្សាយយ៉ាងឆាប់រហ័ស នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

បទចម្រៀង​បង្ហាញ​មុខ​លើក​ដំបូង របស់ ឈិន ម៉ានិច្ច ​“នារីក្នុងសុបិន បងគឺជាអ្នកណា?” ត្រូវបានគ្រប់គ្នាលើកជាប្រធានបទមកពិភាក្សាសឹងតែគ្រប់គេហទំព័រព័ត៌មាន និង បណ្តាញសង្គម ហើយត្រូវបានគេកោតសរសើរមិនដាច់ពីរមាត់ថា ពិតជាពីរោះប្លែក មានទឹកដមសំឡេងផ្អែម។

នេះជារឿងដែលធ្វើឱ្យយើងនឹកស្មានមិនដល់ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីការចេញត្រឹម teaser សោះ កញ្ញា ឈិន ម៉ានិច្ច អាច ស្រូប យក ប្រជាប្រិយភាព យ៉ាង ក្រាស់ ក្រែល តាមរយៈ បទចម្រៀង ស្នាដៃនិពន្ធថ្មីទាញយក អារម្មណ៍ អ្នកចូលស្តាប់ដល់ទៅ ៥ សែននាក់ និងកំពុងកើនឡើងជាលំដាប់។ ទិន្នន័យនេះ sabay បាន ដក ស្រង់ ពី ទំព័រហ្វេសបុករបស់ផលិតកម្មរស្មីហង្សមាស៕

សូមប្រិយមិត្តរីករាយស្ដាប់បទ "នារីក្នុងសុបិនបង ជាអ្នកណា?" របស់កញ្ញា ឈិន ម៉ានិច្ច ក្នុងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Samedy

អត្ថបទពេញនិយម