បើកសម្ពោធហាងប្រេនធំៗ ចំនួន៥ ព្រមគ្នា នៅទីតាំងថ្មី ក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១)
- 2024-10-18 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកសម្ពោធហាងប្រេនធំៗ ចំនួន៥ ព្រមគ្នា នៅទីតាំងថ្មី ក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១)
ចន្លោះមិនឃើញ
នាថ្ងៃទី17 ខែតុលា ឆ្នាំ2024 វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលបានសម្ពោធហាងប្រេនធំៗចំនួន 5បន្ថែមទៀត មានដូចជា ហាង POMELO, ហាង LEVI’S, ហាង JELLY BUNNY, ហាង BEVERLY HILLS POLO CLUB និងហាង SKECHERS។
ក្នុងកម្មវិធីសម្ពោធនេះដែរ ក៏មាននូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) បានអញ្ជើញចូលរួមជាកិត្តិយស។ បន្ថែមពីនេះ ក៏មាននូវវត្តមានពីបណ្ដាបុគ្គលល្បីៗ KOL និង Influencer ជាច្រើននាក់ រួមទាំងភ្ញៀវចូលរួមជាច្រើនកុះករថែមទៀតផង។
ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែរីករាយ និងទាក់ទាញ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ក៏បានរៀបចំឱ្យមានការអបអរសាទរ ដោយការសម្តែង លោតម៉ុងសាយ ជាការស្វាគមន៍ និង សម្ពោធការបើកដំណើរការហាងប្រេនធំទាំង 5 និង អបអរការបើកព្រមគ្នានៅទីតាំងថ្មីផងដែរ។
គួរដឹងថា ទីតាំងថ្មីដែលបានបើកដំណើរការនេះ មិនមែនមានត្រឹមតែហាងប្រេនធំៗប៉ុណ្ណោះទេដែល អតិថិជនរីករាយទិញទំនិញបាន ក្រៅពីនោះក៏មានកន្លែងសម្រាប់អតិថិជនអាចមកអង្គុយកម្សាន្ត, ព្រមទាំងមានកន្លែងថតរូបជាច្រើនទៀតផងដែរ។
ចំពោះហាងទាំង ៥ នេះត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ ទំនើប និងតាំងលំអរដោយគ្រឿងបរិក្ខាល្អប្លែកៗ ជាច្រើន ដែលមើលទៅមានភាពប្រណិត ជាមួយនឹងទំនិញជាច្រើនមុខដែលមានគុណភាពខ្ពស់។ កាន់តែពិសេសបន្ថែម ដើម្បីអបអរការបើកដំណើរការនេះ រាល់ការចំណាយ ចាប់ពី 50$ នៅក្នុងហាង ប្រេនទាំង 5នេះ, អតិថិជនអាចយក វិក័យបត្រ ទៅប្តូរយកដបទឹកដ៏ស្រស់ស្អាតពី ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) នៅកន្លែងផ្តល់ព័ត៌មាន (Information Counter) ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០ ខែ តុលា ។
យើងទាំងអស់គ្នាសុទ្ធតែដឹងថា ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ជាកន្លែងដែល មហាជន មកកម្សាន្ត ញុំាអាហារ មើលកុន និង ទិញទំនិញជាច្រើនប្រភេទ ជាមួយ ហាងល្បីៗ រហូតទៅដល់ជិត200 ហាងមកដល់សព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) តែងតែមាននូវកម្មវិធី ពិសេសៗ និង ប្លែកៗ រាល់ចុងសប្តាហ៍ ៗជូនអតិថិជនកម្សាន្តសប្បាយផងដែរ ។
តាំងក្នុងនាមជាផ្សារទំនើបដែលឈានមុខគេ ក្នុង កណ្តាលទីក្រុងភ្នំពេញ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) នៅតែបន្តការអភិវឌ្ឍន៍ខ្លួនឱ្យនៅតែជាផ្សារទំនើបដែលឈានមុខគេ និង បន្តនាំយកហាងធំៗល្បីៗជាច្រើបន្ថែមទៀតនាពេលខាងមុខសម្រាប់ផ្តល់ជូនភាពងាយស្រួល និង បំពេញតាមតម្រូវការរបស់អតិថិជន។
កុំភ្លេច រីករាយកម្សាន្ត ទិញទំនិញពីបណ្តាហាងល្បីៗ នៅ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) និង ជាពិសេសហាងធំៗ ដែលទើបនឹងបើកថ្មី នៅទីតាំងថ្មី Daylight Avenue ជាន់ផ្ទាល់ដី ទាំងអស់គ្នា ។