ក្រុមហ៊ុនប្រេងឥន្ធនៈសន្ដិភាព បញ្ជាក់ច្បាស់ៗថា គ្មានប្រភពប្រេងនាំចូលពីប្រទេសជិតខាងទេ

  • 2025-08-27 06:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនប្រេងឥន្ធនៈសន្ដិភាព Peace Petroleum Cambodia ត្រូវបានផ្លាស់ប្ដូរយីហោថ្មី ដាច់ចេញពីក្រុមហ៊ុនស្ថានីយ៍ប្រេងឥន្ធនៈប្រទេសជាប់ព្រំដែនខាងលិច ដែលគិតមកទល់ពេលនេះ មានម្ចាស់ស្ថានីយ៍ប្រមាណ ៣០ មកហើយ ដែលបានឯកភាពលើការប្ដូរយីហោថ្មីនេះ និងមានមហាជនងឿយឆ្ងល់ថា តើការផ្លាស់ប្ដូរនេះ គ្រាន់តែប្ដូរយីហោ ដោយរក្សាប្រភពនាំចូលប្រេងដដែល ឬជាការផ្ដាច់ខ្លួនទាំងស្រុង?

យោងតាមការប្រកាសពីក្រុមហ៊ុនប្រេងឥន្ធនៈសន្ដិភាព បានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនមិនមានការនាំចូលប្រេងឥន្ធនៈពីប្រទេសជាប់ព្រំដែនខាងលិច ទៀតនោះទេ ការកែប្រែយីហោថ្មីនេះ គឺជាការផ្ដាច់ខ្លួនទាំងស្រុងតែម្ដង ដោយក្រុមហ៊ុនប្រេងឥន្ធនៈសន្ដិភាព បាននិងកំពុងចរចាលើកិច្ចព្រមព្រៀងនាំចូលប្រេងឥន្ធនៈ ជាមួយក្រុមហ៊ុនថាមពលដ៏ធំមួយពីសហរដ្ឋអារិក។

ដោយឡែក ចំពោះការកត់សម្គាល់ឃើញថា មានរថយន្ដដឹកប្រេងឥន្ធនៈក្រុមហ៊ុនចាស់ មកផ្គត់ផ្គង់តាមស្ថានីយ៍ នោះគឺជាការចាត់ចែងស្ដុកប្រេងចាស់ប៉ុណ្ណោះ ក្រោយការប្ដូរមកជាស្ថានីយ ភីស ភេត្រូលៀម (ខេមបូឌា) នឹងមានការផ្លាស់ប្ដូររថយន្ដដឹកប្រេងថ្មី នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

អត្ថបទ៖ Khong Phearum