ណែ​នាំ​គូស្នេហ៍​ពិសេស​ចុង​ក្រោយ​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"

  • 2017-01-09 02:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុនៗ Sabay បាន​ណែនាំ​គូស្នេហ៍ ​​៣ ​គូ​រួច​មក​ហើយ​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤" សម្រាប់​ដើម​សប្ដាហ៍​នេះ​វិញ​ Sabay នឹង​បង្ហាញ​គូស្នេហ៍​ពិសេស​ចុង​ក្រោយក្នុងរឿងនេះ​តែ​ម្ដង។

សុធា អុីណែស ជា​អ្នកនិពន្ធ​បាន​លើក​ឡើង​ថា គូ​ស្នេហ៍​ទី​៤​នេះ ជា​គូ​ស្នេហ៍ ស្រី​ស្រលាញ់​ស្រី​គឺ​ រ័ត្ន និង ល័ក្ខ ដែល​សម្ដែង​ដោយ​តារា​ចម្រៀង សេម រ៉ក់ឃ័រ និង សុក សុកន្និដ្ឋា ដោយ​អ្នក​ទាំង​ពីរ​ ជួប​គ្នា​នៅ​ពេល​​ទៅ​រក​គូស្រករ​នៅ​ក្រុមហ៊ុន​រក​គូស្រករ​របស់ តូនី និង នារតី ដែល​ជា​គូ​ស្នេហ៍​​ពិសេស​ទី​១។ អ្នក​និពន្ធ​ខាង​លើ​បន្ត​ថា រ័ត្ន និង ល័ក្ខ អ្នក​ទាំង​ពីរ​ចង់​រៀបការ​ជាមួយ​គ្នា​ខ្លាំង​ណាស់ តើ​អាច​ទៅ​រួច​ទេ​ស្នេហា​រវាង​មនុស្ស​ស្រី​និង​មនុស្ស​ស្រី?

តួ​ស្រី សុក សុកន្និដ្ឋា បាន​លើក​ឡើង​ថា​រូប​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​និង​រំភើប​​នៅ​ពេល​ដែល​បាន​សម្ដែង​ជា​តួអង្គ​នេះ ព្រោះ​នាង​បាន​ចូល​រួម​ចំណែក​មួយ​ក្នុង​​ការ​លើក​ទឹក​ចិត្ត​និង​លើក​កម្ពស់​ដល់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់​ ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ឯកា។ កញ្ញា​បន្ថែម​ថា "មុន​នឹង​ចាប់​ផ្ដើម​សម្ដែង​​ខ្ញុំ​បាន​ទៅ​សួរ​បទ​ពិសោធន៍​ពី​មិត្តភ័ក្ដិ​ដែល​គាត់​ស្រលាញ់​ភេទ​ដូច​គ្នា​ជាច្រើន រហូត​ដល់​យល់​ថា​អារម្មណ៍​ស្រលាញ់​ភេទ​ដូច​គ្នា​​ក្នុង​រឿង​នេះ​គឺ​ពិសេស"៕​​​​​

កុំ​ភ្លេច​តាម​ដាន​រឿង​រ៉ាវ​របស់​គូស្នេហ៍​ទាំង​៤​គូ ​ក្នុង​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" ទាំង​អស់​គ្នា​នៅ​​ថ្ងៃ​ទី ១៩ មករា​ទាំង​អស់​គ្នា​ណា៕​

ខ្លះ​ៗ​ពី​គូស្នេហ៍​ពិសេស​ចុង​ក្រោយ៖​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម