គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ​អត់​បោះ​ឆ្នោត​ឱ្យ Ronaldo ​ជា​កីឡាករ​ល្អ​ទេ

  • 2017-01-10 02:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​កីឡាករ​ល្អ​ជាង​គេ​លោកThe Best FIFA Men's Player ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​លោក​មិន​បាន​បោះ​ឆ្នោត Cristiano Ronaldo ​នោះ​ទេ។

ប្រិយមិត្ត​បាន​ដឹង​រួច​ជា​ស្រេច​ហើយ​ថា Ronaldo ​ជា​ម្ចាស់​ពាន​រង្វាន់​ខាង​លើ​នេះ ​ក្រោយ​ពី​ទទួល​បាន​ការ​បោះ​ឆ្នោត​ឈ្នះ​លើ​ដៃ​គូ Lionel Messi ​និង​ Antoine Griezmann ។ យ៉ាងណាមិញ ​កំពូល​កីឡាករ​ដែល​ជួយ​ Real Madrid ​លើក​ពាន UEFA Champions League ​និង​ជួយ​ជម្រើស​ជាតិ​លើក​ពាន Euro 2016 ​នោះ ​មិន​នៅ​ក្នុង​ចិត្ត​របស់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះ​ទេ។

បើ​តាម​ឯកសារ​របស់ FIFA ​លោក Lee ​បាន​បោះ​ឆ្នោត​យក​កីឡាករ​៣​នាក់ គឺ Lionel Messi , Robert Lewandoski ​និង​ចុង​ក្រោយ​គេ​​Alexis Sachez ​របស់​ក្លឹប Arsenal ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី