ម្ដាយបង្កើត ថៃ នរៈពិទូ ចេញសាររន្ធត់ចិត្តមួយ ក្រោយកូនប្រុស ត្រូវប៉ូលិសឃាត់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន
- 2017-01-11 02:32:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយបង្កើត ថៃ នរៈពិទូ ចេញសាររន្ធត់ចិត្តមួយ ក្រោយកូនប្រុស ត្រូវប៉ូលិសឃាត់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន
ចន្លោះមិនឃើញ
អ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញសារខ្លីរន្ធត់ចិត្តមួយនៅថ្ងៃនេះ បន្ទាប់ពីព័ត៌មានពីការឃាត់ខ្លួនរបស់កូនអ្នកស្រីកំពុងបន្តចុះផ្យាយនៅតាមសារព័ត៌មាននានា។
នៅលើបណ្ដាញសង្គមថ្ងៃនេះ អ្នកស្រី ងិន ម៉ានីយ៉ា អតីតភរិយារបស់ឯកឧត្តម ថៃ នរៈសត្យា បានបញ្ចេញសារថា "ពេលខ្លះ ចង់ស្លាប់តែម្ដង ឲ្យវាផុតទុក្ខ"។ ជុំវិញសារខ្លីនេះ មិត្តភក្ដិលើបណ្ដាញសង្គមរបស់អ្នកស្រីជាច្រើនបានចូលមកផ្ញើសារលើកទឹកចិត្ត អ្នកខ្លះជជីកសួររកហេតុផលពិតប្រាកដ។
យ៉ាងណា គេមិនឃើញអ្នកស្រី ឆ្លើយតបឡើយ ដោយមិនដឹងថា អ្នកស្រីមានវិបត្តិអ្វីធ្ងន់ធ្ងរឡើយ។ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺសារម្ចាស់ខារ៉ាអូខេ ម៉ានីយ៉ា ខេធីវី រូបនេះ ត្រូវបានបញ្ចេញ បន្ទាប់ពីព័ត៌មានថា ថៃ នរៈពិទូ ដែលជាតំណក់ឈាមអ្នកស្រី ជាមួយឯកឧត្តម ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ ត្រូវប៉ូលិសឃាត់ខ្លួុនដោយសង្ស័យក្នុងបទពាក់ព័ន្ធគ្រឿងញៀននៅខេត្តបាត់ដំបង តែប៉ុន្មានម៉ោងប៉ុណ្ណោះ។
តាមព័ត៌មាន នៅរសៀលម្សិលមិញនេះ តារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ និងគូកន៥នាក់ទៀត ដែលក្នុងនោះមាននារីម្នាក់ដែលគេសង្ស័យថាជាភរិយារបស់ខ្លួនផង ត្រូវបានប៉ូលិសខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនពាក់ព័ន្ធ នឹងករណីជួញដូរថ្នាំញៀន។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅ ខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី The Sound Family KTV បន្ទប់លេខ២ ដោយរកឃើញថា ពួកគេ បានប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបាន បានដកហូត មានថ្នាំញៀនប្រភេទកេតាមីន (KETAMINEខេ) ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម,ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២,ថ្នាំអំពូលDiazepamចំនួន២អំពូល,ថ្នាំគ្រាប់ ZEPAM ចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់មន្ត្រីសមត្ថិកិច្ចបានបញ្ជាក់ថាជនទាំង៦នាក់នោះរួមមាន
ទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ទី២ឈ្មោះ ថៃ នរៈពិទូ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។
ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។
ទី៥ឈ្មោះ អោក រតនៈ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់ រតនះ ក្រុងបាត់ដំបង។
ពាក់ព័ន្ធករណីខាងលើ ឯកឧត្តម ថៃ នរៈសត្យា និងអ្នកស្រី ងិន ម៉ានីយ៉ា មិនសុំការអធិប្បាយបានទេ។ ឯ ថៃ នារីសុជាតា ជាប្អូនស្រីរបស់លោក ពិទូ តាមរយៈសារព័ត៌មានមួយ សុំមិនធ្វើអធិប្បាយជុំវិញរឿងដែលកើតឡើងទាក់ទិន នឹងបងប្រុសខ្លួន៕