ឃើញ​ពូកែ​សម្ដែង ដល់​​មក​រាប់​ឧបករណ៍​ភ្លេង​ខ្មែរ​វិញ ​អ្នក​ណា​រាប់​បាន​ច្រើន​ជាង​?

  • 2017-01-13 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ក្រុម​ការងារ​ "​ស្រទន់​មន្ត​ស្នេហ៍" ​​កំពុង​ថត​រូប​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ Sabay បាន​ចាប់​តួ​សំខាន់​២នាក់​ ដូចជា​ ដួង មេត្រី (ទេព​ កញ្ញា) និង អេមមី (កុយ រដ្ឋា) មក​ប្រកួត​គ្នា​រាប់​ឧបករណ៍​ភ្លេង​ខ្មែរ។ ចង់​ដឹងទេ​ថា ​អ្នក​ណា​រាប់​ឈ្នះ​ដោយ​មិន​ខុស​ និង មិន​ជាន់?​

ដំបូង កុយ រដ្ឋា ហាក់​ដូច​ជា​ជឿ​ជាក់​ថា​ខ្លួន​នឹង​ធ្វើ​បាន​ល្អ​ជាង​ ដោយ​អះអាង​ថា​លោក​ស្គាល់​ឧបករណ៍​ភ្លេង​ខ្មែរ​ច្រើន​ចំណែក​ឯ ទេព​ កញ្ញា ដូច​ជា​រារែក​​បន្តិច​។ "​បង​សុំ​ដូរ​រាប់​អី​ផ្សេង​វិញ​ទៅ​បង ភ្លេង​ខ្មែរ​ខ្ញុំ​មិន​សូវ​ស្គាល់​ទេ​" ស្រី​ស្អាត​ភ្នែក​ធំៗ​ត្អូញ​មក​កាន់​ Sabay ។

យ៉ាងណាមិញ​ជយជំនះ​បែរ​ជា​បាន​ទៅ​កាន់​ ទេព​ កញ្ញា ទៅ​វិញ​ព្រោះ ប្រុស​ស្អាត​យើង​រាប់​ខុស​ត្រឹម​ពាក្យ​ថា​ "ខ្លុយ" បែរ​ជា​ថា "​ខ្លី​" ទៅ​វិញ។

តោះ ទស្សនា​វីដេអូ​ការ​ប្រកួត​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា