ចំណុច១សឹង​តែទ្រាំ​លែង​ចង់​បាន ពី មាន សូនីតា និង​ ឌុច លីដា ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ៤"

  • 2017-01-12 03:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង​"ស្នេហ៍​ស្វ័យ​គុណ៤"​ ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ កាល​ពី​ល្ងាច​មិញ​នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard មាន សូនីតា និង ឌុច លីដា តែ​ជា​តួឯក​ស្រី​​​បាន​លើក​ពី​ចំណុច​​លំបាក​រៀងៗ​ខ្លួន​ ពី​ការ​ថត​នៃ​ភាព​យន្ត​នេះ។

មាន សូនីតា បាន​លើក​ឡើង​ថា ភាពយន្ត​រឿង "ស្នេហ៍​ស្វ័យ​គុណ៤" គឺ​ជា​រស់​ជាតិ​ថ្មី​​ប្លែក​មួយទៀត បើ​ធៀប​ទៅ​នឹង​ភាពយន្ត​ដែល​ខ្លួន​ធ្លាប់​ថត​កន្លង​មក។ ក្នុង​ភាពយន្ត​​​ខ្លួន​​មាន​ប្លង់​ថត​ច្រើន​ថ្ងៃ ត្បិត​អី​​​នាង​គឺ​ជា​តួឯក​ជា​មួយ លោក សេម។ រឿង"ស្នេហ៍​ស្វ័យ​គុណ៤" មិនមែន​មាន​តួឯក​តែ​១គូ​ទេ ពោល​គឺ​មាន​​តួឯក​​រហូត​ដល់​ទៅ​៤គូ ឯណោះ ព្រោះ​សាច់​រឿង​មួយ​នេះ​និយាយ​ពី​អត្ថន័យ​នៃ​ស្នេហា នៃ​គូស្នេហ៍​ផ្សេង​គ្នា។

រាជិនី​ក្រមា​ខ្មែរ​រូប​នេះ ​បាន​លើក​ពី​ចំណុច​លំបាក​​ជាង​គេ​ក្នុង​ការ​ថត​ភាពយន្ត​នេះ ដែល​ធ្វើ​​នាង​មិន​អាច​បំភ្លេច​បាន។ ចំណុច​​នោះ​គឺ​នៅ​ត្រង់​ប្លង់​​​មួយ​នៃ​​ខេត្ត ព្រះសីហនុ ដោយ​​ទាំង​តារា​សម្ដែង​ក៏​ដូច​ជា​ក្រុម​ការងារ​លំបាក​ខ្លាំង ព្រោះ​ត្រូវ​បាញ់​ទឹក ហើយ​ក្រុម​ការងារ​ត្រូវ​​នៅ​ក្នុង​ទឹក ទទឹក​អស់​ទាំង​តារា​សម្ដែង​ក៏​ដូច​ជាក្រុម​បច្ចេកទេស។

ចំណែក ​កញ្ញា ឌុច លីដា វិញ​បាន​លើក​នូវ​ចំណុច​លំបាក​១​ផង​ដែរ នៃ​ការ​ថត​ភាពយន្ត​ខាង​លើ ចំណុច​នោះ គឺ​នៅ​ត្រង់ នាង​តែង​ខ្លួន​ជា អប្សរា ហើយ​ត្រូវ​រាំ។ នាង​ថា អត់​ដែល​​ស្លៀកពាក់​អប្សរា​ឡើយ ហើយ​រាំ​ក៏​មិន​ចេះ​ដែរ ដូច​នេះ​គឺ​ជា​រឿង​ពិបាក​សម្រាប់​នាង អ្វី​ដែល​ពិសេស​នោះ​​ពិបាក​ទ្រាំ ត្រង់​មកុដ វា​ធ្ងន់ ខ្លាំង​ណាស់។

មាន សូនីតា ក៏​ដូច​ជា ឌុច លីដា សង្ឃឹម​ថា ភាពយន្ត​រឿង "ស្នេហ៍​ស្វ័យ​គុណ៤" នឹង​ទទួល​បាន​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​នៅ​ដើម​ឆ្នាំ២០១៧​នេះ ព្រោះ​ខ្លឹម​សារ​នៃ​សាច់​រឿង​គឺ​មាន​ភាព​ទាក់​ទាញ ទាំង​តារា​សម្ដែង ក៏​ដូច​ជា​ក្រុម​ផលិត​សុទ្ធតែ​ជា អ្នក​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់។

រឿង "ស្នេហ៍​ស្វ័យ​គុណ៤"​ អ្នក​និពន្ធ សុធា អ៊ីណែស ផលិត​ឡើង​ដោយ​ក្រុម​ការងារ​ Studio4។ ភាពយន្ត​មួយ​នេះ​នឹង​ចាក់​​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម