វ៉ោ! Jeanette Aw ក្នុង​ឈុត​អ្នក​កំដរ​ប្រពៃណី​ខ្មែរ​ពិត​ជា​ស្រស់​សោភា​

  • 2017-01-14 02:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ផេក​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​កំពូល​តារា​សម្ដែង​ស្រី​សិង្ហបុរី Jeanette Aw នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​បង្ហោះ​រូប​មួយ​សន្លឹក​គ្រង​ឈុត​សំលៀកបំពាក់​អ្នក​កំដរ​ស្រី​​បែប​ប្រពៃណី​ខ្មែរ ។

ក្នុង​រូប​នោះ​​តារា​ស្រី​វ័យ​៣៧​ឆ្នាំ​​បាន​ស្លៀក​ឈុត​ប្រពៃណី​ពណ៌​ផ្កាឈូក​ញញឹម​ស្រស់​​ឈរ​ជិត​នារី​ម្នាក់​ទំនង​ជា​កូន​ក្រមុំ។ ភ្ជាប់​ជាមួយ​រូប​ Jeanette បាន​សរសេរ​ថា៖ "ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ...ប្រពៃណី​របស់​ប្រជាជន​កម្ពុជា #JeanetteAw”។ យ៉ាងណាមិញ លើ​បណ្ដាញ​សង្គម​នាង​មិន​បាន​បញ្ជាក់​ មក​ដល់​កម្ពុជា​ធ្វើ​ជា​អ្នក​កំដរ​តាំង​ពី​ពេល​ណា​ទេ។ ត្រឹម​៣០​នាទី​រូប​របស់ Jeanette មាន​អ្នក​ like ចំនួន​ជាង​៨០០០​ និង​ចែកចាយ​បន្ត​ជាង​១០០០។

​​អ្នក​ដែល​តាម​ដាន​រឿង​ភាគ​របស់​សិង្ហបុរី​ប្រាកដ​ជា​ស្គាល់ Jeanette ច្រើន ហើយ​កាល​ពី​ឆ្នាំ​២០១៤ នាង​និង​តារា​ប្រុស​សិង្ហបុរី​បុរី​២​រូប​ទៀត​គឺ Elvin Ng និង​លោក Desmond Tan ក៏​ធ្លាប់​មក​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ ​ផង​ដែរ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី