គួរ​ឲ្យ​សរសើរ!​ អ្នក​គាំទ្រ​Real និង Liverpool យក​ប្រាក់​ទៅ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្លា​

  • 2017-01-14 04:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​បាល់ទាត់​​ហង្ស​ក្រហម​ Liverpool និង​អធិរាជ​ស​ Real Madrid ប្រចាំ​នៅ​កម្ពុជា​បាន​យក​ថវិកា​​មួយ​ចំនួន​ជូន​ដល់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្លា​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៤​ ខែ​មករា​នេះ​ បន្ទាប់​ពី​ពួក​គេ​ប្រមូល​បាន​ពី​ការ​ប្រកួត​មិត្តភាព​ដើម្បី​សប្បុរសធម៌​​រវាង​ក្រុម​អ្នក​គាំទ្រ​ទាំង​ពីរ​កាល​ពី​​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​ទៅ​នេះ។

ក្រោយ​ចំណាយ​លើ​ថ្លៃ​ជួល​តារាង​ និង​អាជ្ញា​កណ្តាល​១៤០​ដុល្លារ​ ថ្លៃ​ទឹក​៤០​ដុល្លារ​ បដា​១៥​ដុល្លារ​​ ក្រុម​អ្នក​គាំទ្រ​​ទាំង​ពីរ​បាន​សល់​​ថវិកា​ចំនួន​២៦០​ដុល្លារ​​អាមេរិក និង ១៦១០០០០​រៀល​ ជូន​ដល់​ដៃ​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​នេះ។ នេះ​ជា​សកម្មភាព​ដ៏​ល្អ​និង​ជា​គំរូ​ដល់​សង្គម​ជាតិ​ដែល​ឆ្លុះ​បញ្ចាំង​ពី​យុវជន​​ដែល​ពួក​គេ​លេង​បាល់​ដើម្បី​សុខភាព​ សាមគ្គីភាព​ និង​ប្រយោជន៍​ដល់​សង្គម​ជាតិ៕

អត្ថបទ៖ ជាន ចាន់រ៉ា