សុះ ម៉ាច ​ជួប​ទុក្ខ​ធំ រសៀល​នេះ

  • 2017-01-16 10:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​ជួប​ទុក្ខ​ធំ​នៅ​ថ្ងៃ​នេះ ដោយសារតែ​ម្ដាយ​ធំ​របស់​លោក ដែល​ត្រូវ​ជា​​ភរិយា​ដើម របស់​ឪពុក​លោក​បាន​ទទួល​មរណភាព​នៅ​ម៉ោង​៣រសៀល​នេះ។

លោក សុះ ម៉ាច បាន​សរសេរ​លើ​បណ្ដាញ​​សង្គម​ថា ខ្លួន​មាន​ទុក្ខ​ជា​ទម្ងន់​ដោយសារតែ​ម្ដាយ​ធំ​ឈ្មោះ ​អ្នកម្តាយ សានម៉ៃសាម៉ាស ជនជាតិឥស្លាម ដែលជាភរិយាដើមរបស់​ឪពុក​ខ្លួនលោក សុះ ម៉ាត់ ​បាន​ទទួល​មរណភាព​កាល​ពី​ម៉ោង 3រសៀល​ដោយ​ជរាពាធ។

លោក​ថា អ្នក​ស្រី សានម៉ៃសាម៉ាស គឺ​ជា​អ្នក​នាង​គុណ​ទី២ បន្ទាប់​ពី​ម្ដាយ​បង្កើត​របស់​លោក។ បច្ចុប្បន្ន​សព បាន​តម្កល់​នៅ​គេហដ្ឋាន ខាង​ត្បូង​ស្ពាន​ជ្រោយចង្វា​ក្បែរ​វិហារ​អ៊ីស្លាម​មុខ​ដាច់៕

អត្ថបទ៖ ខុត សីហា