មិនធម្មតា មូន ម៉ារ៉ា សម្ពោធក្លឹបស្នូកឃ័រជិត២០ម៉ឺនដុល្លារ
- 2017-01-17 02:27:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា មូន ម៉ារ៉ា សម្ពោធក្លឹបស្នូកឃ័រជិត២០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ម្ចាស់បទ"កាដូគ្មានន័យ" លោក មូន ម៉ារ៉ា ស្អែកនេះនឹងសម្ពោធក្លឹបស្នូកឃ័រមួយកន្លែង ដោយជំនួញមួយនេះមានតម្លៃជិត២០ម៉ឺនដុល្លារ។
ក្លឹបស្នូកឃ័រខាងលើមានឈ្មោះថា"ឆេមពានស្នូកឃ័រ" មានទីតាំង តាមបណ្ដោយផ្លូវ១៣៤ សង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលជំនួញមួយនេះ លោក មូន ម៉ារ៉ា បានចូលហ៊ុនជាមួយឧកញ៉ាមានឥទ្ធិពលម្នាក់ សូមមិនបញ្ចេញឈ្មោះ។
តារារូបនេះបានថ្លែងឲ្យដឹងថា ក្លឹបស្នូកឃ័រខាងលើ លោកបានធ្វើឡើងទ្រង់ទ្រាយធំជាងគេក្នុងរាជធានីភ្នំពេញនេះ ហើយមានស្ដង់ដាជាអន្តរជាតិតែម្ដង។ "យើងធ្វើមានតាមធម្មតា១៦ បន្ទប់ និង VIP ៤ បន្ទប់ និយាយទៅយើងធ្វើស្ដង់ដាអន្តរជាតិ ភ្ញៀវចូលម្ដង ធានាថាពេញចិត្ត"ម្ចាស់បទ "ឡង់សេឡេសង់" លើកឡើង។
ក្រៅពីប្រាក់ចំណេញក្នុងមុខជំនួញខាងលើ លោកថា មានគោលបំណងធំមួយ គឺចង់បង្កើតក្លឹបស្នូកឃ័រល្បីឈ្មោះមួយ ដើម្បីចូលរួមប្រកួតជាមួយបណ្ដាប្រទេសផ្សេងទៀត ត្បិតអីបច្ចុប្បន្នវិស័យកីឡាស្នូកឃ័រធ្លាក់ចុះជាខ្លាំងស្ទើរតែបាត់បង់។ ម្ចាស់បទ"បងជាបន្លាក្នុងទ្រូង" បន្តថា ការបង្កើតកីឡាស្នូកឃ័រឡើងវិញនេះ លោកគ្រោងនឹងលើកយកទៅពិភាក្សាជាមួយ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្តទៀត។
ការបើកសម្ពោធនៅថ្ងៃស្អែកនេះ លោកមិនអញ្ជើញអ្នកសិល្បៈមកចូលរួមច្រើនឡើយ គឺមានតែមិត្តភ័ក្ដិស្និទ្ធស្នាលតិចតួច ក្រៅពីនេះភាគច្រើនជាដៃគូជំនួញ និង កីឡាករស្នូកឃ័រប៉ុណ្ណោះ៕