ប៉ុន្មានសន្លឹកសោះនាំគ្នាសន្និដ្ឋាន Oppo Find 9 គ្មានគែមអេក្រង់
- 2017-01-18 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹកសោះនាំគ្នាសន្និដ្ឋាន Oppo Find 9 គ្មានគែមអេក្រង់
ចន្លោះមិនឃើញ
រូបភាពប៉ុន្មានសន្លឹកត្រូវគេចែកចាយពេញបណ្ដាញអ៊ីនធឺណិត ដោយគេសន្និដ្ឋានថាជារាងនៃស្មាតហ្វូនជំនាន់ក្រោយរបស់ Oppo ម៉ូដែល Find 9។
យោងតាមរូបភាពទាំងនោះ Find 9 ជាស្មាតហ្វូនដែលគ្មានគែមអេក្រង់សងខាង។ ក្រៅពីរូបរាង លក្ខណៈសម្បត្តិមួយចំនួនរបស់វាក៏ត្រូវគេបង្ហាញថាមានចែកជា ២ ប្រភេទ គឺម៉ូដែលបំពាក់ chip ប្រភេទ Snapdragon 835, RAM ៦GB, អង្គផ្ទុកទិន្នន័យ ១២៨GB និងម៉ូដែលបំពាក់ chip Snapdragon 653, RAM ៤GB និងមានអង្គផ្ទុកទិន្នន័យ ៦៤GB។
នេះគ្រាន់ជាការសន្និដ្ឋានមិនផ្លូវការតាមបណ្ដាញអ៊ីនធឺណិតប៉ុណ្ណោះ ចំពោះព័ត៌មានផ្លូវការគឺទាល់តែចាំការបង្ហាញពី Oppo នាពាក់កណ្ដាលឆ្នាំ ២០១៧៕