ប្តូរ​រសជាតិ ហង្ស សម្បើម​ស័ក្តិ ពិស​ពុល ​កល​ល្បិច ​តាម​មិន​ចង់​ទាន់

  • 2017-01-18 01:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ ហង្ស ​សម្បើម​ស័ក្តិ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រឿង​ថ្មី "មន្ត​ស្នេហ៍​លេខា" លោក​ដើរ​តួ​អង្គ​ឈ្មោះ ចេតនា ដែល​តម្រូវ​ឲ្យ​លោក​​ដើរ​តួ​ជា​មនុស្ស​អាក្រក់​សម្បូរ​ទៅ​ដោយ​ពុត​ត្បុត សឹង​តែ​គ្មាន​នរណា​តាម​ទាន់​។

ទាក់​ទិន​នឹង​បុគ្គលិក​តួ​អង្គ​នេះ ហង្ស ​សម្បើម​ស័ក្តិ​ ប្រាប់​ថា​ វា​ជា​ទិដ្ឋភាព​មួយ​ថ្មី​ ហើយ​ប្លែក​ ដែល​លោក​មិន​ដែល​បាន​សម្ដែង​កាល​ពី​មុន​ៗ​មក ប៉ុន្តែ​លោក​នៅតែ​ព្យាយាម​សម្ដែង​ឲ្យ​អស់​ពី​សមត្ថភាព។ "ចូល​សិល្បៈ​ជាង​១០​ឆ្នាំ​ ហើយ​ សម្ដែង​បាន​ជាង​២០​រឿង មិន​ដែល​ជួប​តួ​អង្គ​ដូច​រឿង​នេះ​ឡើយ គឺ​ថា​ ស្រី​គ​ជើង​ ហើយ​ថែម​ទាំង​សម្បូរ​ទៅ​កល​ល្បិច​ខ្លាំង"។ សម្បើម​ស័ក្តិ​ បន្ថែម។

ស្តាប់​តួ​អង្គ​ ចេតនា នៅ​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា"បក​ស្រាយ​កាន់​តែ​លម្អិត​ពាក់​ព័ន្ធ​រឿង​នេះ៖

អត្ថបទ៖ ថា ម៉ាលីដា