អ្នក​ស្រុក​ចំការលើ​ កំពង់ចាម ​ពេញចិត្ត​នឹង​សេវាកម្ម​សម្បូរ​បែប​របស់ AMK

  • 2017-01-19 03:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម ​ដែល​ភាគ​ច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​​ចំការ​​ ពិត​ជា​ពេញ​ចិត្ត​ចំពោះ​សេវាកម្ម​របស់​ AMK ខ្លាំង​ ព្រោះ​ជួយ​សម្រួល​ដល់​ការងារ​របស់​ពួកគេ​បាន​ឆាប់​រហ័ស។

ភ្នាក់ងារ​ AMK ​​អ្នក​ស្រី​ ឡេង រដ្ឋា ​ដែល​រស់​នៅ​ភូមិ​សាមគ្គី ឃុំ​បុសខ្នុរ ​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​​រស់​នៅ​តំបន់​នោះ​តែង​ប្រើ​សេវាកម្ម​ AMK ព្រោះ​វា​បាន​ផ្តល់​នូវ​ភាព​ងាយ​ស្រួល ជាពិសេស​សេវាកម្ម​​ឆាប់រហ័សទាន់​ចិត្ត។ អ្នក​ស្រី​បន្ត​ថា ​នៅ​រដូវ​​ប្រមូល​ផល​​ចាប់​ពី​ខែ​តុលា​ ទៅ​ខែ​វិច្ឆិកា​ ឬ​រដូវ​​ស្វាយ​​ចន្ទី​ ពី​ខែ​​​មករា​​ទៅ​ខែ​​កុម្ភៈ ​​អតិថិជន​ដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ វេរ​លុយ​ម្តងៗ​ច្រើន​មែនទែន ​ដែល​មាន​ចាប់​ពី​១០​លាន​រៀល ២០​លាន​រៀល ដល់​១​ម៉ឺន​ដុល្លារ។ ភាគ​ច្រើន​ ពួកគាត់​វេរ​លុយ​ទាំង​នោះ​ ​ឲ្យ​ដៃ​គូ​ជំនួញ ​អ្នក​ធ្វើ​ចំការ ឬ​ផ្ញើ​ឲ្យ​បងប្អូន។

អ្នក​ស្រី​ រដ្ឋា បើក​ភ្នាក់ងារ​ AMK នៅ​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ​ រយៈពេល​១ឆ្នាំ​កន្លះ​មក​ហើយ​ ​ខណៈ​​​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​សម្រេច​ចិត្ត​​ធ្វើ​ជា​ភ្នាក់ងារ​ AMK ព្រោះ​​ពី​មុន​ ពេល​គេ​វេរ​លុយ​ឲ្យ​ អត់​មាន​កន្លែង​បើក​ទេ ហើយ​ត្រូវ​ទៅ​បើក​នៅ​កន្លែង​ឆ្ងាយៗ ដូច្នេះ​ទើប​សម្រេច​ចិត្ត​​​​បើក​ធ្វើ​ជា​ភ្នាក់ងារ​ដោយ​ខ្លួន​ឯង​តែ​ម្តង។

ប្រជាជន​នៅ​ស្រុក​ចំការ​លើ​​ ​​មាន​ភាព​ងាយ​ស្រួល​ជាមួយ​សេវាកម្ម​របស់​ AMK ​ដោយ​មាន​សេវាកម្ម​ច្រើន​យ៉ាង​ដូច​ជា ​វេរលុយ​ ដាក់-ដក​ប្រាក់​សន្សំ​ ​បង់​ប្រាក់​កម្ចី ​​និង​បង់​វិក្កយបត្រ​ផ្សេងៗ។ ចំពោះ​​សេវាកម្ម​ដក ឬ​ដាក់​ប្រាក់​វិញ ចំណាយ​ពេល​​មិន​យូរ​ទេ ​ពោល​គឺ​ត្រឹម​តែ​១​នាទី​ប៉ុណ្ណោះ៕

​​

អត្ថបទ៖ វិន ជីវ័ន្ត​